ពិតជាកម្រមានណាស់ អ្នកដែលចេះឆ្លាក់បែបនេះ(មានវីដេអូ)
- សៀមរាប
ខេត្តសៀមរាប ៖ លោក រឹម រឿន អាយុ៣៨ឆ្នាំ មានមុខរបរជាងចម្លាក់ឈើ នៅសាលាមធ្យមវិចិត្រសិល្បៈ ភ្នំពេញ មានស្រុកកំណើតនៅភូមិបុស្សតាសោម…
ខេត្តសៀមរាប ៖ លោក រឹម រឿន អាយុ៣៨ឆ្នាំ មានមុខរបរជាងចម្លាក់ឈើ នៅសាលាមធ្យមវិចិត្រសិល្បៈ ភ្នំពេញ មានស្រុកកំណើតនៅភូមិបុស្សតាសោម…
ខេត្តសៀមរាប ៖ លោក រឹម រឿន អាយុ៣៨ឆ្នាំ មានមុខរបរជាងចម្លាក់ឈើ នៅសាលាមធ្យមវិចិត្រសិល្បៈ ភ្នំពេញ មានស្រុកកំណើតនៅភូមិបុស្សតាសោម ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ បានចូលរួមក្នុងកម្មពិធីបើកតាំងពិព័ណ៌ទិវាចម្លាក់ឈើពិភពលោក ក្រដាសប្រាក់១០ម៉ឺនរៀល និងអ្នកជំនាញចម្លាក់ឈើមកពីប្រទេសជាច្រើនទៀតផងដែរ ដែលរៀបចំធ្វើឡើងនៅរយៈពេល៥ថ្ងៃគឺថ្ងៃទី២១-២៥ ខែមិនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងបរិវេណ សណ្ឋាគារ សេន ជូរី ក្រោមអធិបតីភាពលោក ខៀវ កញ្ញារិទ្ធ ក្រសួងព័ត៌មាន ។
ក្រដាសប្រាក់១០ម៉ឺនរៀល ដែលលោកបានចម្លាក់ចេញជារូបរាងនោះ លោកបានសម្ដែងអារម្មណ៍រីករាយ ដែលបានទទួលការកោតសរសើរពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកចូលរួមទស្សនាក្នុងស្ដង់ពិព័ណ៌ទិវាចម្លាក់ឈើពិភពលោក ដែលរៀបចំធ្វើឡើងនៅសណ្ឋាគារ សេន ជូរី ក្នុងក្រុងសៀមរាបនេះផងដែរ ។
លោក រឹម រឿន បានរៀបរាប់បន្តថា មុនដំបូងរូបខ្ញុំបានចូលរៀនធ្វើចម្លាក់នោះ ក្នុងអំឡុងឆ្នាំ២០០៤ នៅនាយកដ្ឋានសិល្បៈសូន្យរូប និងសិប្បកម្មរហូតដល់ឆ្នាំ២០១១ លោកបានផ្លាស់ប្តូរទៅសាលាវិចិត្រសិល្បៈ រហូតដល់បច្ចុប្បន្នជាជាងចម្លាក់ឈើ យ៉ាងស្ទាត់ជំនាញផងដែរ ដើម្បីស្រូបយកចំណេះដឹងទាំងអស់នោះ មកបង្រៀនក្មេងៗជំនាន់ក្រោយ កុំឱ្យភ្លេចនៅអរិយធម៌ វប្បធម៌ប្រពៃណី ទំនៀមទម្លាប់របស់ដូនតាខ្មែរយើង កាលពីជំនាន់មុន ព្រមទាំងយកចំណេះដឹងនេះ មកប្រកបមុខរបរបន្ថែមគ្រាន់បានចិញ្ចឹមក្នុងក្រុមគ្រួសារ និងកូនបានទៅរៀនសូត្រ និងគេផងដែរ ។
លោក រឹម រឿន បានបញ្ជាក់បន្ថែមថា ចម្លាក់ឈើក្រដាសប្រាក់១០ម៉ឺនរៀលនេះ គឺបានបង្ហាញពីព្រះភ័ក្រលេចត្រដែតរបស់អង្គសម្តេចតា ព្រះបរមរតនកោដ្ឋ និងសម្តេចយាយនរោត្តម មុន្នីនាថសីហនុ ហើយ លោក រឹម រឿន បានចំណាយពេលមួយខែ ក្នុងការឆ្លាក់ក្រដាស១០ម៉ឺនរៀលនេះ ហើយឈ្នួលជាងគិតក្នុង១ផ្ទាំងតម្លៃ១៥០០ដុល្លារ ។
ចំណែកចម្លាក់ឈើផ្សេងៗ ដូចជា ៖ រូបចម្លាក់ដឹកស្បៀង អង្គរវត្ត និងបាយ័ន ក្នុង១ផ្ទាំង ក្នុងតម្លៃ១ម៉ែត្រការ៉េ ១០០០ដុល្លារ មានរយៈពេលមធ្យម ៥ខែ ទើបរួចរាល់ ជាស្ថាបពរ ។
លោក រឹម រឿន បានបញ្ជាក់បន្ថែមទៀតថា មូលហេតុដែលលោកជ្រើសរើសយកក្រដាស១០ម៉ឺនរៀលរបស់ខ្មែរមកឆ្លាក់នោះ ព្រោះចង់បង្ហាញពីរូបិយប័ណ្ណជាតិ ក៏ដូចជាស្នាដៃដល់អស្ចារ្យរបស់វិចិត្រករខ្មែរ ដល់ពិភពលោកបានដឹងផងដែរ ។
លោក រឹម រឿន ដំបូងលោកបានឆ្លាក់ក្រដាសប្រាក់២ដុល្លារ ហើយទៅមុខលោកគ្រោងឆ្លាក់ក្រដាស ៥០០រៀល ពីសម័យដើមដែលលោកអះអាងថា មានភាពស្រស់ស្អាត និងចាប់អារម្មណ៍ផងដែរ ដែលនឹងមានទំហំមុខកាត់ ៦០ម គុណ ១មជាង ។
លោកសូមសំណូមពរដល់យុវជនជំនាន់ក្រោយ ដែលចង់ស្វែងយល់ពីចម្លាក់ឈើនេះ ត្រូវនាំគ្នាមកចូលរៀននៅសាលាវិចិត្រសិល្បៈ ដើម្បីដឹងក្បួនខ្នាតត្រឹមត្រូវ សមជាវិចិត្រករដៃឯក ល្អម្នាក់ សម្រាប់ទៅអនាគត ដើម្បីទុកជាកេរិ៍ដំណែលពីដូនតា កុំឱ្យសាបសូន្យរបស់ខ្មែរឱ្យសោះ នេះជាស្នាដៃរបស់កូនខ្មែរពិតៗ មិនមែនកុហកភូតភរនោះទេ ដើម្បីឱ្យសកលលោកទទួលស្គាល់ផងដែរ មិនចាញ់ស្នាដៃចម្លាក់របស់បរទេសនោះឡើយ ។
សូមបញ្ជាក់ផងដែរថា លោក រឹម រឿន មិនមែនជាបុគ្គលិករដ្ឋ ឬក្រសួងវិចិត្រសិល្បនោះទេ គឺជាគ្រូឯកជន ម្នាក់នៅក្នុងចំណោម សាលាវិចិត្រសិល្បនោះ ដើម្បីជួយមកបង្រៀន សិស្សជំនាន់ ក្រោយឱ្យចេះឆ្លាក់រូចចម្លាក់ធ្វើអំពីឈើតែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ