រាជធានីភ្នំពេញ ៖ លោកសុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាក្រុមប្រឆាំងដែលកំ ពុងដើរតាមការដឹកនាំរបស់លោកសម រង្ស៊ីនោះ កំពុងតែខ្លាចស្រមោលខ្លូនឯង ដោយប្រកាសថា ខ្លាចគេលួចធ្វើឃាត ។ អ្នកនាំពាក្យបក្សកាន់អំណាចបានឲ្យដឹងនៅថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៨ យ៉ាងដូច្នេះថា នៅមុនពេលសម្តេចតេជោ ហ៊ុន សែន ដឹកនាំគណប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាទៅប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ក្រុមប្រចាំង ឬតិរច្ឆានដឹកនាំ និងញុះញង់ដោយ ហុង លីម ហាក់មានទឹកចិត្ត និងសកម្មភាពពុះកញ្ជ្រោលណាស់ ក្នុងការប្រឆាំង ។
ម្នាក់ៗសុទ្ធតែបានសម្តែងឲ្យឃើញថា ខ្លួនជាអ្នកប្រជាធិបតេយ្យគ្មានគូប្រៀបទៅនៅស្រុកគេហើយមិនអស់ចិត្តមកប្រឆាំងនឹងជាតិសាសន៍ខ្លួនឯងទៀត ជឿតាមការអូសទាញរបស់មេឧទ្ទាមក្រៅច្បាប់ ទណ្ឌិត សម រង្សី ដោយមិនយកភ្នែកមើលពីសភាពការណ៍ពិតនៅកម្ពុជាដែលកំពុងមានសន្តិភាពស្ថិរភាពនយោបាយ សុខសុវត្ថិភាពសង្គម ប្រជាជនរស់នៅប្រកបដោយសុភមង្គលក្នុងក្រុមគ្រួសារ និងក្នុងសង្គមជាតិ ។
លោកបន្តថា មិនគិតថាទង្វើ និងសកម្មភាពរបស់ពួកខ្លួន គឺជាការប្រឆាំងនឹងការរស់នៅប្របដោយសុខដុមរមនារបស់ប្រជាជននោះទេ បែរជាមកបង្កអរិភាពប្រជាជនទៅវិញ ។
ឥឡូវក្រោយពីការបញ្ចប់បេសកកម្មប្រកបដោយជោគជ័យ និងផ្លែផ្ការបស់សម្តេចតេជោ ហ៊ុន សែនរួច បានត្រឡប់មកមាតុភូមិវិញ ស្រាប់តែពួកតិរច្ឆាន ហុង លីម នាំគ្នាសម្តែងការភ័យខ្លាច លើសុវត្ថិភាពផ្ទាល់ខ្លួនថា មានហានិភ័យពីការតាមធ្វើឃាតដល់ខ្លួនទៅវិញ ។ តើការបំផុសព័ត៌មាននេះ ជាឧបាយកល ឬជាការភ័យខ្លាចប្រាកដមែន ?
លោកបន្ថែមថា បើជាឧបាយកល គឺគ្មានអ្វីក្រៅពីចេតនាចង់ដាក់កំហុសមកលើរាជារដ្ឋាភិបាលកម្ពុជានោះទេ ។ តែដាក់កំហុសម្ត៉េចបាន បើប្រទេសអូស្ត្រាលីជាប្រទេសប្រជាធិបតេយ្យ និងមានសន្តិភាពស្ថិរភាពនយោបាយ និងសន្តិសុខល្អផងនោះ ។ ការនិយាយថា ខ្លាចសុវត្ថិភាព របស់ខ្លួន គឺមានន័យថា ដាក់បន្ទុកមកលើរដ្ឋាភិបាលអូស្ត្រាលីថា អន់ បើអន់អញ្ចឹង តើពួកតិរច្ឆានគិតយ៉ាងម៉េច មានតែរត់ទៅនៅស្រុកខ្មែរវិញឬ ។
លោកក៏បានលើកឡើងទៀតថា បញ្ហាមួយទៀតមានតែពួកប្រឆាំងភ័យខ្លួន ក្រែងលោ បណ្តាសាដែលស្រែកជេរសម្តេចតេជោ បែរទៅជាឡងទៅរកខ្លូនវិញ ។
យ៉ាងណាក្តីកិច្ចប្រជុំកំពូលអាស៊ាន អូស្ត្រាលីបានទទួលជោគជ័យជាផ្លែការ ដោយភាគីដែលបានចូលរូមប្រជុំបានចេញសេចក្តីថ្លែងការណ៍គាំទ្ររៀងៗខ្លួន ។ ចំណែកក្រុមប្រឆាំងតវ៉ាវិញហាក់ដូចជាស្ងាត់ឈឹង ៕
ចែករំលែកព័តមាននេះ