រាជធានីភ្នំពេញ ៖ ហេតុការណ៍បុរសម្នាក់ជាកម្មកធ្វើការរោងពុម្ភឯកជន បានកាប់សម្លាប់គ្នា បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង០៨នាទីយប់ ឈានចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះមួយកន្លែងក្នុងភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ករណីមនុស្សឃាតដោយចេតនា កាប់គ្នាបណ្ដាលឲ្យស្លាប់មនុស្សម្នាក់ខាងលើនេះ បានបង្កឡើងដោយជនសង្ស័យឈ្មោះ ចៀន សុខចាន់ ហៅចាន់រះ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិរំចេក ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ជាមួយនឹងជនរងគ្រោះឈ្មោះ យាត សុផល ភេទប្រុស អាយុ២៣ឆ្នាំ បច្ចុប្បន្នអ្នកទាំងពីរនាក់បានមកស្នាក់នៅបណ្ដោះអាសន្នដោយធ្វើជាកម្មកររោងពុម្ភនៅផ្ទះឈ្មោះ តាំង ផេង ភេទប្រុស នៅភូមិសង្កាត់កើតហេតុខាងលើ ។
សូមបញ្ជាក់ថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ អ្នកទាំង២បានដេកស្នាក់នៅជាមួយនិងកម្មករចំនួន៨នាក់ផ្សេងទៀត នៅពេលក្រោកពីដេកជនរងគ្រោះដែលស្លាប់នោះបានដើរជាន់ដៃជបសង្ស័យដោយអចេតនា ហើយក៏បានប្រកែកគ្នាយ៉ាងតឹងសរសៃករដាក់គ្នាមួយសន្ទុះ ក៏ចប់ទៅ ហើយជនរងគ្រោះ និងកម្មករដ៏ទៃទៀតក៏បាននាំគ្នាទៅធ្វើការនៅរោងពុម្ភ ចំណែកជនដៃដល់ពុំបានទៅធ្វើការទេ លុះដល់ពេលល្ងាចកម្មករទាំងអស់បានមកផ្ទះ ហើយជនសង្ស័យក៏នៅផ្ទះដែរ ពុំទៅណាទេ ហើយក៏បានដេកក្នុងមុងជាមួយគ្នាដូចសព្វមួយដង ខណៈពេលកំពុងតែដេកលក់យ៉ាងស្កប់ស្កល់ទាំងអស់គ្នា ជនសង្ស័យក៏បានយកកាំបិតកាប់ទៅលើក.កជនរងគ្រោះ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម ពេលនោះកម្មករផ្សេងៗទៀត ក៏បានក្រោកឆោឡោរឡើង ឃើញដូចនេះជនដៃដល់ក៏រត់ចេញពីផ្ទះ ហើយកម្មករទាំងអស់ក៏នាំគ្នាដេញតាមចាប់រហូតមកដល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលសង្ដាត់ដំរីជាន់ខ្លា ក៏ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា គេធ្វើនេះដោយសារតែខឹងនឹងជនរងគ្រោះបានវាយគេជាំភ្នែកម្ខាងកាលពីរូបគេបានឈ្លោះប្រកែកគ្នាកន្លងមក លុះយប់ឡើងពេលគេដេកលក់អស់ក៏បានយកកាំបិតកាប់ស្មៅកាប់ជនរងគ្រោះតែម្តង ។ សពជនរងគ្រោះត្រូវបានប្រគល់ឱ្យក្រុមគ្រួសារដឹកទៅកាន់លំនៅដ្ឋានរបស់ខ្លួន ដើម្បីធ្វើបុណ្យតាមប្រពៃណី ឬឯជនសង្ស័យកំពុងតែកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
https://www.youtube.com/watch?v=kLCzRURy2Io
ចែករំលែកព័តមាននេះ