ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលណេះក្រសោបបានទាំងសំបុក ករណីប៉ងសម្លា.ប់ប៉េអឹមម្នាក់​ចាំដីលោកឧកញ៉ា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ ក្រុម​ជនប្រដាប់អាវុធ​ដែល​លើកគ្នា​ចូល​ដី​ឡូត៍​១​កន្លែង​ទំនងជា​ប៉ុនប៉ង​សម្លាប់​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់ ដែល​ជា​អ្នក​ចាំ​ដី​ឡូត៍​លោក​ឧកញ៉ា​ត្រូវ​បាន​ចាប់ខ្លួន នៅ​ថ្ងៃ​ទី​១៣ មីនា សរុប​ទាំងអស់​៦​នាក់ដែល​បាន​ធ្វើ​សកម្មភាព​នៅ​ទំនប់​កប់​ស្រូវ​ភូមិ​ត្រពាំង​ពោធិ៍ ឃុំ​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ ក្រុម​ជនប្រដាប់អាវុធ​ដែល​លើកគ្នា​ចូល​ដី​ឡូត៍​១​កន្លែង​ទំនងជា​ប៉ុនប៉ង​សម្លាប់​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់ ដែល​ជា​អ្នក​ចាំ​ដី​ឡូត៍​លោក​ឧកញ៉ា​ត្រូវ​បាន​ចាប់ខ្លួន នៅ​ថ្ងៃ​ទី​១៣ មីនា សរុប​ទាំងអស់​៦​នាក់ដែល​បាន​ធ្វើ​សកម្មភាព​នៅ​ទំនប់​កប់​ស្រូវ​ភូមិ​ត្រពាំង​ពោធិ៍ ឃុំ​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ កាលពី​យប់​ថ្ងៃ​ទី​០៨ មីនា ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចាប់ខ្លួន​បាន​អស់ហើយ ។

ការ​បង្ក្រាប​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រមូល​យក​បាន​កាំភ្លើង​វែង​ម៉ាក​AK 47 ស្វាយ​បត់​១​ដើម បង់​១ មាន​គ្រាប់​ចំនួន​៨ និង​ទូរស័ព្ទ​ចំនួន​២​គ្រឿង ដែល​ដកហូត​ពី​ជន​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៦​នាក់​ដែល​ត្រូវ​បាញ់​របួស​បាក់ជើង ពេល​កើតហេតុ ។ ពេល​នេះ​មិន​ទាន់​ដឹង​ថា ក្រុម​ជន​ទាំង​៦​នាក់​ជា​ក្រុម​ចោរប្លន់​ឬ​ជា​ក្រុម​ស៊ីឈ្នួល​សម្លាប់​មនុស្ស​នោះ​ទេ ដោយសារ​តែ​សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ សូ​ម្បី​តែ​អត្តសញ្ញាណ​ជន​ទាំងនេះ​ក៏​មិន​ទាន់​ដឹង​នៅឡើយ ព្រោះ​ចាប់​បាន​ក្តៅ​ៗ ។

គួរ​រំលឹក​ថា ជនប្រដាប់អាវុធ​ម្នាក់ ក្នុង​ចំណោម​បក្សពួក​ទាំងអស់ ត្រូវ​បាន​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​បាញ់​បាក់​ភ្លៅ​ដេក​ស្តូកស្តឹង និង​ចាប់​វាយ​ទ្រម​ខ្លួន​ព្រមទាំង​ដកហូត​បាន​កាំភ្លើង អាកា​កាត់​ស្វាយ​មួយ​ដើម ខណៈ​ពេល​ដែល​ជន​នេះ​បាន​ចូល​ធ្វើ​សកម្មភាព​ធាក់​ទ្វារ និង​ភ្ជង់​ដោយ​កាំភ្លើង​មក​លើ​កម្មករ​នៅផ្ទះ​មន្ត្រី​កង​រាជ​អា​វុ​ហត្ថ​រូប​នោះ ។ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨ មីនា នៅ​ចំណុច​ផ្ទះ​លក់​ប្រេង​មួយ​កន្លែង​នៅ​មុខ​ដី​ឡូត៍​មួយ​លើ​ផ្លូវ​ទំនប់​កប់​ស្រូវ​ក្នុង ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​គោករ​ការ ខណ្ឌ​ព្រែក​ព្នៅ ។

ទាក់ទិន​ក្រុម​ជនប្រដាប់អាវុធ​អាកា​ចូល​ផ្ទះ​មន្ត្រី​កងរាជអាវុធហត្ថ​នោះ សមត្ថកិច្ច​មូលដ្ឋាន​មានការ​សង្ស័យ​ថា ជា​រឿង​គំនុំ ព្រោះ​តាម​ចម្លើយ​ជនសង្ស័យ​ដែល​រង​របួស​បាន​អះអាង​ថា​ខ្លួន​ត្រូវ​បាន​គេ​ជួល ។ ជាមួយ​គ្នា​នេះ​ក្នុង​របាយការណ៍​នានា​បាន​ផ្សាយ​ថា​អាច​ជា​ការ​ប៉ុនប៉ង​ប្លន់ ។ជនសង្ស័យ​ឈ្មោះ ស៊ុន ចេ​ង អាយុ​៣២​ឆ្នាំ មាន​លំនៅ​ផ្ទះ​ជួល​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដែល​ត្រូវ​បាញ់​របួស​១​គ្រាប់​ចំ​ភ្លៅ​ឆ្វេង និង​ត្រូវ​បាន​វាយ​បែកក្បាល​យ៉ាងដំណំ​ផង​ដែរ ។ ចំណែក​ម្ចាស់ផ្ទះ​(​រោង​លក់​ប្រេង​)​ឈ្មោះ ថោ​ង គី​រី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ប្រចាំការ​នៅ​តំបន់​អតីត​បុរី​ឡុ​ង ឈិ​ន និង​មាន​ប្រពន្ធ​ឈ្មោះ សេក ចិន្តា អាយុ​៤៥​ឆ្នាំ ជា​អ្នក​រកស៊ី​លក់​ប្រេង ។

តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​មាន​បក្សពួក​ចំនួន​៦​នាក់ ប្រដាប់​ដោយ​អាវុធ​អាកា​២​ដើម ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង បាន​ចូល​ទៅ​ធាក់​ទ្វារ​បាញ់​គំរាម​មន្ត្រី​កងរាជអាវុធហត្ថ​រូប​នោះ​តែ​បាញ់​មិន​ផ្ទុះ និង​ចាប់​ភ្ជង់​កម្មករ ហើយ​ត្រូវ​មន្ត្រី​កងរាជអាវុធហត្ថ​រូប​នោះ​បាញ់​១​គ្រាប់​វិញ​បណ្តាល​ឱ្យ​ត្រូវ​ម្នាក់​បាក់​ភ្លៅ ដួល​នៅ​នឹង​កន្លែង ទើប​បក្សពួក​ផ្សេង​ទៀត​បាន​រត់គេច​ខ្លួន​បាត់​អស់ ។ នគរបាល​ឱ្យ​ដឹង​ថា ទាក់ទិន​នឹង​ជនប្រដាប់អាវុធ​ចូល​ផ្ទះ​មន្ត្រី​កងរាជអាវុធហត្ថ តាម​ការ​បំភ្លឺ​គឺជា​រឿង​គំនុំ មិនមែន​ជា​ករណី​ប្លន់​ប្រដាប់​អាវុធ​នោះ​ឡើយ ។
មន្ត្រី​កងរាជអាវុធហត្ថ​ដែល​ជា​ម្ចាស់ផ្ទះ​បានឱ្យ​ដឹង​ថា នៅ​យប់​នោះ​មុន​ពេល​កើតហេតុ គាត់​បានឃើញ​ជន​ទាំងនោះ ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង​ចុះ​ឡើងជា​ច្រើន​ត្រឡប់​នៅ​តាម​ផ្លូវ​ទំនប់​កប់​ស្រូវ និង​សម្លឹង​មើល​មក​ផ្ទះ​របស់​គាត់ ។ ក្រោយមក​រូប​គាត់ និង​ប្រពន្ធ​បាន​នាំ​គ្នា​ចូល​ដេក​ក្នុង​រោង​លក់ដូរ ។ ចំណែក​កម្មករ​របស់​គាត់​២​នាក់​ទៀត ដេក​ក្នុង​រោង​មួយទៀត​នៅ​ខាងលិច ។ នៅ​ពេល​ដែល​កំពុង​តែ​ដេក​មិន​ទាន់​លក់​ផង ស្រាប់តែ​មាន​ជន​មួយ​ក្រុម​ប្រដាប់​អាវុធ​អាកា​ចំនួន​២​ដើម ដែល​៣​នាក់​បាន​មក​ធាក់​ទ្វារផ្ទះ​(​រោង​) របស់​គាត់​និង​បាញ់​គំរាម​ឱ្យ​បើកទ្វារ តែ​មិន​ផ្ទុះ​និង​២​នាក់​ទៀត​បាន​ភ្ជង់​កម្មក​របស់​គាត់​ដែល​ដេក​នៅ​រោង​ផ្សេង ។

មន្ត្រី​កងរាជអាវុធហត្ថ​ម្ចាស់ផ្ទះ​មាន​ឱ្យ​ដឹង​ទៀត​ថា នៅ​ពេល​ដែល​ក្រុម​ជន​ទាំងនោះ​រត់គេច​ខ្លួន​ក៏​បាន​បាញ់​មក​លើ​លោក​ចំនួន​១​គ្រាប់​តែ​ពុំ​ត្រូវ ។ ចំណែក​ជន​ម្នាក់​ដែល​រង​របួស​ជើង​ក៏​បាន​អង្វរ ដោយ​ស្រែ​កថា «​កុំ​បាញ់​សម្លាប់​ខ្ញុំ ! ខ្ញុំ​ត្រូវ​បាន​គេ​ជួល​» ជន​នេះ​បាន​ប្រាប់​ថា អ្នក​ជួល​គឺជា​មន្ត្រី​ប៉ូលិស​ម្នាក់​នៅ​ខណ្ឌ​ព្រែក​ព្នៅ ។
តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ត្រូវ​បាន​គេ​ជួល​ក្នុង​តម្លៃ​៨​ពាន់​ដុល្លារ ។ ទោះបីជា​យ៉ាងណា នោះ​គឺជា​ចម្លើយ​របស់​ជនសង្ស័យ​ដែល​បាន​សារភាព ប្រាប់​មន្ត្រី​កងរាជអាវុធហត្ថ នៅ​កន្លែង​កើត​ហេតុតែ​ប៉ុណ្ណោះ ឯ​ករណី​បែប​ណា​និង​ពិត​យ៉ាងណា នោះ​នៅ​មិន​ទាន់​មានការ​អះអាង​នៅឡើយ​ទេ ។
ក្នុង​ចំណោម​៦​នាក់​ដែល​ធ្វើ​សកម្មភាព​នោះ ដោយសារ​ម្នាក់​ត្រូវ​បាញ់​បាក់​ភ្លៅ រត់​មិន​រួច​ទើប​ឈាន​ទៅ​ចាប់​បាន​៥​នាក់​ទៀត កំពុង​សួរ​ចម្លើយ​នៅឡើយ ៕

អត្ថបទសរសេរ ដោយ