ខេត្តសៀមរាប ៖ នារីម្នាក់ទើបតែរៀបការបានបីថ្ងៃប៉ុណ្ណោះ ក៏សម្រេចចិត្តចងក.សម្លាប់ខ្លួន និងខ្សែភ្លើងជាប់ទៅនឹងបង្អួចផ្ទះបន្ទប់ខាងលើ ស្លាប់ចោលប្តីថ្មីថ្មោង ខណៈគេដឹងថា ជារឿងការរួចគ្មានសល់លុយរកស៊ីហ្នឹងគេ ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលពេញភូមិ កាលពីថ្ងៃទី២៦ កុម្ភៈ ស្ថិតក្នុងបន្ទប់ដេកលើផ្ទះរបស់ខ្លួន ក្នុងភូមិថ្នល់ចែក ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
នារីរងគ្រោះខាងលើ ឈ្មោះ ចាន់ ស្រីទីន អាយុ១៨ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។ ចំណែកប្តីឈ្មោះ ខុម
វ៉ាន់ថុន អាយុ២៩ឆ្នាំ មានស្រុកកំណើតភូមិក្រាំងខ្ជាយ ឃុំសំរោង ស្រុកសូទ្រនិគម អ្នកទាំងពីរនាក់ស្រលាញ់គ្នាជាង២ឆ្នាំហើយ មិនដែលមានរឿងឈ្លោះទាស់ទែងគ្នាទេ រហូតដល់ថ្ងៃរៀបតាមប្រពៃណី នៅថ្ងៃទី២៣និង២៤ កុម្ភៈ ឆ្នាំ២០១៨ នេះ ។
លោកវរេសនីយ៍ត្រី ហេង សំណាង អធិររងទទួលផ្នែកបទល្មើសព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគមឱ្យដឹងថា នៅមុនពេលកើតហេតុ នារីរងគ្រោះបានដើររអូរទាំតែម្នាក់ឯងថា ការហើយអត់សល់ប្រាក់ចំណងដៃ សំរាប់រកស៊ីនឹងគេសោះ ។ លុះដល់ព្រឹកឡើងថ្ងៃទី២៦ ជនរងគ្រោះក្រោកពីដេកបានដើរធ្វើការងារផ្ទះជាធម្នតា មិនបានរអូរទាំអ្វីទៀត រហូតដល់វេលាម៉ោង០៨ព្រឹក បានឡើងទៅលើផ្ទះ ។
ចំណែ កឪពុកម្តាយ និងប្តីអង្គុយលេងនៅក្រោមផ្ទះ ដល់ម៉ោង០៩ព្រឹកថ្ងៃដដែល ប្តីបានយករឹម៉កម៉ូតូទៅឱ្យគេនៅភូមិក្រាំងខ្ជាយ ឃុំសំរោង ស្រុកសូទ្រនិគមបាត់ទៅ ។ នៅម៉ោង០៩ និង៣០នាទី ឪពុកម្តាយនារីរងគ្រោះ បានស្រែកហៅនារីរងគ្រោះ ឱ្យចុះមកដាំបាយ ។ ខណៈពេលនោះ ឪពុកម្តាយមិនឮកូនឆ្លើយ ក៏ឡើងមកហៅនៅលើផ្ទះច្រានទ្វាបន្ទប់បើកមិនបាន ព្រោះជាប់សោខាងក្នុង ។ ពេលនោះពួកគាត់បានចុះទៅយកដែកស្បែងមកគាស់បន្ទប់ ស្រាប់តែឃើញកូនស្រីចង.ក ស្លាប់បាត់ទៅហើយ ។
ចែករំលែកព័តមាននេះ