ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តាញ​ផ្លូវ​រថភ្លើង​ជះ​ឥទ្ធិពល​ដល់ទី​ផ្សារ​អចលនទ្រព្យ​

6 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ អ្នកវិភាគ​ផ្នែក​អចលនទ្រព្យ​បាន​និយាយ​ថា បណ្តាញ​ផ្លូវ​រថភ្លើង​ចំនួន​១១​ខ្សែ​ថ្មី​ៗ​នៅ​ជុំវិញ​ទីក្រុង​បាងកក នឹង​ផ្លាស់​ប្តូរ​បរិស្ថាន​អចលនទ្រព្យ និង​ការ​រស់នៅ​ក្នុង​ទីក្រុង នា​រយៈពេល​១០​ឆ្នាំ​ខាង​មុខ​នេះ ។ លោក Surapong…

ទីក្រុង​បាងកក ៖ អ្នកវិភាគ​ផ្នែក​អចលនទ្រព្យ​បាន​និយាយ​ថា បណ្តាញ​ផ្លូវ​រថភ្លើង​ចំនួន​១១​ខ្សែ​ថ្មី​ៗ​នៅ​ជុំវិញ​ទីក្រុង​បាងកក នឹង​ផ្លាស់​ប្តូរ​បរិស្ថាន​អចលនទ្រព្យ និង​ការ​រស់នៅ​ក្នុង​ទីក្រុង នា​រយៈពេល​១០​ឆ្នាំ​ខាង​មុខ​នេះ ។

លោក Surapong Laoha-Unya នាយក​ដំណើរការ​ក្នុង​ក្រុមហ៊ុន Bangkok Mass Transit System Plc និយាយ​ថា បណ្តាញ​ផ្លូវ​រថភ្លើង​ថ្មី​ៗ​នេះ​នឹង​ផ្លាស់​ប្តូរ​បរិស្ថាន​អចលនទ្រព្យ ដូចនឹង​ការ​ជះ​ឥទ្ធិពល​នៃ​រថភ្លើង​អាកាស​កាលពី​១៨​ឆ្នាំ​មុន ។

ខ្សែ​រថភ្លើង​ថ្មី​ៗ​រួម​មាន ខ្សែ​ពណ៌​ទឹកក្រូច​រត់​ពី Taling Chan ទៅ Thailand Cultural Centre និង​ទៅ Min Buri, ខ្សែ​ផ្កាឈូក រត់​ពី Khae Rai ទៅ Min Buri, ខ្សែ​លឿង រត់​ពី Lat Phrao ទៅ Samrong និង​ខ្សែ​ត្នោត រត់​ពី Khae Rai ទៅ Lam Sali ។

លោក Surapong បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ៖« តម្លៃ​ដី​ក្នុង​ទីតាំង​នៅ​តាម​បណ្តា​យ​ខ្សែ​រថភ្លើង​អាកាស និង​រថភ្លើង​ផ្សេង​ៗ​បាន​កើន​ឡើងជា​មធ្យម​ប្រមាណ​១០%​ក្នុង​១​ឆ្នាំ ខណៈ​តម្លៃ​ដី​ក្នុង​ទីក្រុង​បាងកក កើន​ឡើងជា​មធ្យម​តែ​៣%​ប៉ុណ្ណោះ » ។

ចំណែក​ទីតាំង​មាន​ប្រជាប្រិយភាព​ដូច​ជា Nana, Asok, Phrom Phong និង Ari វិញ តម្លៃ​ដី​បាន​កើនឡើង​ខ្ពស់​ជាង​១០%​ទៅ​ទៀត​ក្នុង​១​ឆ្នាំ ។

លោក Surapong បន្ត​ថា ចំនួន​ផ្ទះ​ថ្មី​ៗ​ដែល​បាន​ដាក់​លក់​នៅ​ក្រុង​បាងកក​បាន​ធ្លាក់​ចុះ ប៉ុន្តែ​ខុន​ដូ​នៅ​ជិត​ខ្សែ​រថភ្លើង​កំពុង​តែ​កើនឡើង ជាមួយ​អត្រា​លក់​ជា​មធ្យម​កើន​ជាង​៧០% ។

ក្នុង​រយៈពេល​៧​ឆ្នាំ​ខាង​មុខ ចំនួន​ខ្សែ​រថភ្លើង​នឹង​កើនឡើង​៣​ដង ។ លោក Tritecha Tangmatitham នាយក​គ្រប់គ្រង​ក្រុមហ៊ុន Supalai Plc និយាយ​ថា ៖« ខុន​ដូ​ដែល​បាន​ដាក់​លក់​ក្នុង​ក្រុង​បាងកក មាន​ចំនួន​ច្រើន​នា​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ » ។

លោក​បន្ថែម​ថា ខ្សែ​រថភ្លើង​ពណ៌​ទឹកក្រូច លឿង និង​ផ្កាឈូក នឹង​បង្កើត​ទីតាំង​ថ្មី​ៗ​ទៀត​សម្រាប់​ការ​អភិវឌ្ឍ​អចលនទ្រព្យ ។

លោក Chatchai Payuhanaveechai នាយក​ប្រតិបត្តិ និង​ប្រធាន​ធនាគារ Government Savings Bank ថ្លែង​ថា តម្លៃ​ដី​កើនឡើង​ដោយសារ​តែ​ខ្សែ​រថភ្លើង គឺ​អាច​នឹង​ផ្លាស់​ប្តូរ​តម្រូវការ​ខុន​ដូ​ក្នុង​ក្រុង ព្រោះ​តម្លៃ​កើនឡើង ។

យោង​តាម​ការ​ស្រាវជ្រាវ​របស់​ធនាគារ​នេះ​ឲ្យ​ដឹង​ថា ចំនួន​លំនៅ​ឋាន​ថ្មី​ៗ​ដែល​បាន​ដាក់​លក់​ក្នុង Greater Bangkok បាន​កើនឡើង​៣,៥%​កាលពី​ឆ្នាំ​មុន ខណៈ​តម្រូវការ​លំនៅ​ឋាន​កើនឡើង​៥,៥% និង​តម្លៃ​លំនៅ​ឋាន​កើនឡើង​១១% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ