ខេត្តឧត្តរមានជ័យ ៖ បាតុភាពមួយបានផ្ទុះឡើងដោយសារការចាក់សំរាមលើកន្លែងលក់បន្លែរបស់អាជីវករដែលកំពុងលក់ដូរ ធ្វើឱ្យស្ថានភាពបរិស្ថានកាន់តែអាក្រក់និងហៀរហូរទឹកសំអុយមកលើបន្លែអាជីវករ។ នេះជាសកម្មភាពអសីលធម៌មួយដែលពុំគប្បីធ្វើបែបនេះឡើយ ។ ចំពោះករណីនេះមានការចោទប្រកាន់ថា លោកសេង ស៊ន ប្រធានផ្សារអន្លង់វែងថ្មីដែលមានទីតាំងស្ថិតនៅក្នុងឃុំអន្លង់វែង ជាអ្នកបញ្ជាឱ្យកម្មករដឹកសំរាមយកទៅចាក់នៅកន្លែងអាជីវករកំពុងលក់់ដូរធ្វើឱ្យក្រុមអាជីវករមានការក្តៅក្រហាយយ៉ាងខ្លាំង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថៃ្ងទី៤ តុលាកន្លងមក។អាជីវករលក់់បន្លែម្នាក់ក្នុងផ្សារអន្លង់វែងថី្ម ឈ្មោះលឹម ស្រី អាយុ៤៣ឆ្នាំ រស់់នៅក្នុងភូមិអូរចិញ្ចៀន ឃុំអន្លង់វែងនិយាយថា ក្រុមអាជីវករលក់់បន្លែទាំងអស់់ក្នុងផ្សារអន្លង់វែងថ្មីបានជួលតូបលក់់ក្នុង១ខែតម្លៃ៥ម៉ឺនរៀល ហើយត្រូវ បង់់ភាស៊ីឱ្យទៅផ្នែកសន្តិសុខរបស់លោកសេង ស៊ន ៥រយរៀលនឹងបង់់ឱ្យទៅផ្នែកសន្តិសុខរបស់លោកអូម រុន ចំនួន២០០រៀលជារៀងរាល់់ថៃ្ង។
ក្រុមអាជីវករបានបញ្ចាក់់ថា ផ្សារអន្លង់វែងថី្មនេះមានប្រធានផ្សារ់២នាក់់គឺលោកសេង ស៊ន និងលោកអូម រុន ហើយកំពុងកើតមានជម្លោះគ្នាប្តឹងប្ដល់់មិនទាន់់ចប់់នៅឡើយ។ ពេលកើតរឿងហេតុម្ដងៗ បើក្រុមអាជីវករទៅប្តឹងអាជ្ញាធរស្រុក គឺមន្ត្រីអាជ្ញាធរតែងនិយាយថា ពិបាកដោះស្រាយព្រោះផ្សារនេះកំពុងតែស្ថិតនៅក្នុងដៃតុលាការដោះស្រាយជម្លោះរវាង លោកសេង ស៊ន និងលោកអូម រុន ចំណែកបរិវេណផ្សារកើតមានគំនរសំរាមដូចភ្នំស្អុយរលួយនិងធើ្វឱ្យប៉ះពាល់់ដល់់សោភ័ណភាពផ្សារទៀតផង។ ក្រុមអាជីវករបានបន្តទៀតថា លុះនៅវេលាម៉ោង១១និង៣០នាទីថៃ្ងទី៤ តុលា ស្រាប់់តែលោកសេង ស៊ន ជាប្រធានផ្សារអន្លង់វែងថ្មី មិន ដឹងក្តៅក្រហាយពីរឿងអ្វីទេ ក៏បញ្ជាឱ្យកម្មកររបស់់ខ្លួនដឹកសំរាមស្អុយរលួយថែមទាំងមានសត្វដង្កូវផងយកទៅចាក់់នៅកន្លែងលក់់បន្លែហៀរហូរទៅលើបន្លែដែលក្រុមអាជីវករកំពុង អង្គុយលក់ ធើ្វឱ្យក្រុមអាជីវករក្តៅក្រហាយនាំគ្នាចេញទៅលក់់នៅមជ្ឈមណ្ឌលពាណិជ្ជកម្មហៅផ្សាររង្វង់មូលអន្លង់វែងវិញ ។
ទាក់់ទិននឹងហេតុការណ៍នេះ កោះសន្តិភាពបានទាក់់ទងតាមទូរស័ព្ទដើម្បីសុំការបំភ្លឺពីលោកសេង ស៊ន ដែរតែមិនបានទទួលជោគជ័យទេ ព្រោះហៅចូលមិនបាន ។ ចំណែកលោកឃឹម ប៉ូខាន់់ ប្រធានមជ្ឈមណ្ឌលពាណិកម្មបានឱ្យដឹងថា ក្រុមអាជីវ ករលក់់បន្លែនៅផ្សារអន្លង់វែងថ្មីជាច្រើននាក់់បានមកសុំចុះឈ្មោះលក់់បន្លែនៅក្នុងមជ្ឈមណ្ឌលរបស់លោក ហើយលោកបានទទួលយកនិងរៀបចំតូបឱ្យលក់់ដោយមិនចាំបាច់់ទិញតូបទេ ប៉ុន្តែមានការតម្រូវឱ្យក្រុមអាជីវករលក់់បន្លែបង់់ក្នុង១ថ្ងៃចំនួន៥០០រៀល។ លោកបានបញ្ជាក់ថា លោកបានផ្តល់់តូបឱ្យក្រុមអាជីវករលក់់រយៈពេល៦ឆ្នាំដោយមិនចាំបាច់់ជាវថ្លៃតូបឡើយ៕
ចែករំលែកព័តមាននេះ