ប្រជុំវេទិការទេសចរណ៍អាស៊ាន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍នឹងទៅចូលរួមប្រជុំវេទិការ ទេសចរណ៍អាស៊ាន ដែលប្រព្រឹត្តិទៅនៅទីក្រុងឺៀងម៉ែ ប្រទេស ថៃ…
រាជធានីភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍នឹងទៅចូលរួមប្រជុំវេទិការ ទេសចរណ៍អាស៊ាន ដែលប្រព្រឹត្តិទៅនៅទីក្រុងឺៀងម៉ែ ប្រទេស ថៃ…
រាជធានីភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍នឹងទៅចូលរួមប្រជុំវេទិការ ទេសចរណ៍អាស៊ាន ដែលប្រព្រឹត្តិទៅនៅទីក្រុងឺៀងម៉ែ ប្រទេស ថៃ ចាប់ពីថ្ងៃទី២២- ២៦ ខែមករានេះនៅព្រឹកថ្ងៃទី២៤ ខែមករានេះ ។ ក្នុងវេទិកាមានកិច្ចប្រជុំសំខាន់ៗ ថ្នាក់រដ្ខមន្ត្រីទេសចរណ៍អាស៊ាន បូក៣ អាស៊ានបូកឥណ្ឌា កិច្ចប្រជុំជាមួយមជ្ឈមណ្ឌលអាស៊ាន ចិន ជប៉ុន កូរ៉េ ដែលនឹងត្រូវចាប់ផ្តើមពីថ្ងៃទី២៥ មករានេះ ។
ក្នុងវេទិការទេចរណ៍នេះក៏មានកិច្ចប្រជុំផ្សេងៗទៀតជាច្រើនជាអាទិ កម្មវធីជួបប្រជុំសមាគមឧស្សហកម្មទេសចរណ៍អាស៊ាន ការប្រគល់រង្វាន់ទីក្រុងទេសចរណ៍ស្អាត អាស៊ាន រង្វាន់សណ្ឋាគារបៃតងអាស៊ាន រង្វាន់ ASEAN MICE Venue Standard និងរង្វាន់និរន្តរភាពទេសចរណ៍អាស៊ាន ដល់ប្រទេសសមាជិកអាស៊ាន និងកម្មវីធីពិពណ៌ទេសចរណ៍ អាស៊ាន ដែលមានការចូលរួមរបស់ប្រត្តិបត្តិការណ៍ទេសចរណ៍អាស៊ាន អ្នកលក់ និងអ្នកទិញពីក្នុងតំបន់ និងពិភពលោកផងដែរ ។
សូមបញ្ជាក់ជូនថា វេទិការទេសចរណ៍អាស៊ានត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ តាមវេនវិលជុំនៃប្រទេសជាសមាជិកទាំង១០ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ រួចហើយកាលពីឆ្នាំ២០១១ នៅរាជធានីភ្នំពេញ ។ បន្ទាប់ពីព្រះរាជាណាចក្រថៃឆ្នាំ២០១៨នេះ នឹងដល់វេនវៀតណាម នៅឆ្នាំ២០១៩ និងប្រទេសប្រុយណេ នៅឆ្នាំ២០២០ ។ អាស៊ានទទួលបានទេសចរណ៍ ប្រមាណ ១២៥លាននាក់ កើនបាន៩៧% នៅឆ្នាំ២០១៧ នេះ ៕
ចែករំលែកព័តមាននេះ