ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​សុំទាន អាច​រក​លុយ​បាន​ជាង​៧​ម៉ឺន​ដុល្លារ

6 ឆ្នាំ មុន

ឌូ​បៃ ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា អ្នក​សុំទាន​នៅ​ឌូ​បៃ​អាច​រក​ប្រាក់​បានជា​មធ្យម​ដល់​ទៅ​៧​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ​។ នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ថា អ្នក​សុំទាន​នៅ​ស្រុក​អ្នកមាន អាច​ធ្វើ​ជា​អ្នក​មានបាន​។…

ឌូ​បៃ ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា អ្នក​សុំទាន​នៅ​ឌូ​បៃ​អាច​រក​ប្រាក់​បានជា​មធ្យម​ដល់​ទៅ​៧​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ​។ នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ថា អ្នក​សុំទាន​នៅ​ស្រុក​អ្នកមាន អាច​ធ្វើ​ជា​អ្នក​មានបាន​។

ការ​សុំទាន​នៅ​ឌូ​បៃ ត្រូវ​បាន​គេ​ចាត់ទុកជា​អំពើ​ខុសច្បាប់​។ តែ​ប៉ូលិស​មិន​ងាយ​ចាប់​អ្នក​សុំទាន​បាន​ទេ ព្រោះតែ​អ្នក​សុំទាន​ទាំងនោះ​ស្លៀកពាក់​មិន​ដូច​អ្នក​សុំទាន​ធម្មតា​សោះ​។ ពួក​គេ​ស្លៀកពាក់​ជា​អ្នកមាន​លុយ ហើយ​ដើរ​ប្រាប់​អ្នក​តាម​ផ្លូវ​ពី​រឿង​កំសត់​របស់​គ្រួសារ​ខ្លួន​ដែល​ត្រូវការ​លុយ​ជា​ប្រញាប់​។ ការ​សុំ​លុយ​តាម​វិធី​នេះ អាច​សុំ​បាន​ជិត​៣០០​ដុល្លារ​ពី​មនុស្ស​ម្នាក់​។ គេ​ឲ្យ​លុយ​ច្រើន​បែប​នេះ ព្រោះតែ​អ្នក​សុំទាន​នោះ ពូកែ​ប្រឌិត​រឿង​បាន​ល្អ​។ គេ​ដល់​ថ្នាក់​ហៅ​ពួក​ទាំងនោះ​ថា​ជា «​អ្នក​សុំទាន​អាជីព​»​។

ប៉ូលិស​សង្កេត​ឃើញ​ថា អ្នក​សុំទាន​ភាគច្រើន​ជា​ភ្ញៀវ​ទេសចរ ដែល​ឆ្លៀតឱកាស​រក​លុយ​​​តាម​វិធី​ថោកទាប​។ ពិត​ណាស់​ការ​សុំទាន​មិន​ថោកទាប​ទេ ប្រសិនបើ​ទាល់ក្រ​មែន​។ តែ​នេះ​វា​ត្រូវ​បាន​គេ​ចាត់ទុកជា​ទ​ង្វើ​បោកប្រាស់​ក្រោម​ទ​ង្វើ​ជា​ការ​សុំទាន​។ ដោយសារ​តែ​ឌូ​បៃ​ជា​តំបន់​អ្នកមាន​លុយ​កប់​ពពក មនុស្ស​ជា​ច្រើន​បាន​មក​ប្រទេស​នេះ​ដោយ​កាន់ Visa ជា​ទេសចរ ហើយ​មក​សុំទាន​។ ចំនូល​ពី​ការ​សុំទាន​នេះ បាន​ច្រើន​ទៅ​ដល់​៧​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ​។ នេះ​គឺ​ច្រើន​មែនទែន ដល់​ស្មើ​ប្រាក់​ចំណូល​របស់​មនុស្ស​ភាគច្រើន​ក្នុង​មួយ​ឆ្នាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ