ជឿអត់ ស្រីស្រស់ថា «រួមរ័កជាមួយខ្មោចសតវត្សទី១៩»
«Mirror»និងThe Sun កាលពីពេល ថ្មីៗកន្លងមកផ្សាយថា នាង Sian Jameson ជនជាតិអង់គ្លេស អាយុ២៦ឆ្នាំ បានបង្ហាញរឿងចម្លែកមួយ…
«Mirror»និងThe Sun កាលពីពេល ថ្មីៗកន្លងមកផ្សាយថា នាង Sian Jameson ជនជាតិអង់គ្លេស អាយុ២៦ឆ្នាំ បានបង្ហាញរឿងចម្លែកមួយ…
«Mirror»និងThe Sun កាលពីពេល ថ្មីៗកន្លងមកផ្សាយថា នាង Sian Jameson ជនជាតិអង់គ្លេស អាយុ២៦ឆ្នាំ បានបង្ហាញរឿងចម្លែកមួយ គឺនាងបានរួមរ័កជាមួយខ្មោចដែលធ្លាប់មានជីវិតតាំងពីសតវត្សទី១៩ ស្របពេលដែលរូបនាងនៅក្នុងផ្ទះតែម្នាក់ឯង ដោយផ្ទះនោះស្ថិតនៅទីជនបទដាច់ស្រយាល ។
នាង Jameson រៀបរាប់ពីមូលហេតុធ្វើឱ្យចាកចេញពីក្រុងឡុងដ៍ទៅរស់នៅម្នាក់ឯងក្នុងផ្ទះជួលមួយនៅក្រុង Aberystwyth ប្រទេសវ៉េល ក្រោយពីបានបែកបាក់ជាមួយគូស្នេហ៍ដែលធ្លាប់សេពគប់គ្នាអស់រយៈពេល៣ឆ្នាំ ។ ដោយមិនអាចបំភ្លេចរូបគេបាន ទោះជានៅក្នុងទីតាំងបែបណាក៏ដោយ គឺនៅតែនឹកគេ ដូច្នេះនាងចាប់ផ្តើមជីវិតថ្មីដោយចាកចេញពីក្រុងឡុងដ៍ ។
នាងJameson ជាអ្នកនិពន្ធរៀបរាប់ថា ផ្ទះជួលមួយនោះនាងពេញចិត្តណាស់ ព្រោះនៅខាងក្នុងមានសៀវភៅ និងរូបគំនូរចាស់ៗជារូបរបស់បុរសរូបសង្ហាម្នាក់ នៅឆ្នាំ១៨២០។ បន្ទាប់ពីរស់នៅក្នុងផ្ទះជួលប្រហែលពី២ទៅ៣ខែ បាតុភូតបង្ហាញថា នៅយប់មួយពេលដឹងខ្លួនពីដំណេក ស្រាប់តែឃើញបុរសសក់ខ្មៅម្នាក់មានរូបរាងស្អាតបាតគេងនៅក្បែរនាងនៅលើគ្រែ ហើយរូបគេពាក់អាវក្នុងយុគសម័យបុរាណមានអាវសឺមីពណ៌ស និងរុំកន្សែងនៅក ។ នាងនិយាយថា «នៅពេលនោះខ្ញុំហាក់ដូចជាយល់សប្តិ និងព្យាយាមរំកិលខ្លួនឱ្យនៅឆ្ងាយពីបុរសរូបនោះ ស្របពេលជាមួយគ្នានេះដងខ្លួនរបស់ខ្ញុំក៏ចាប់ផ្តើមព្រឺព្រួចដោយការភ័យខ្លាច ព្រោះដឹងថា បុរសនៅក្បែរខ្លួនជាខ្មោច ហើយនៅចាំបានថា រូបគេជាអ្នកមានរូបរាងស្អាតបាត ដូចក្នុងរូបគំរូដែលបានឃើញ ។ ខ្ញុំចាប់ផ្តើមរួមរ័កជាមួយគេ ។ ខ្មោចនោះឈ្មោះរ៉ូប៊ើត និងធ្លាប់រស់នៅកាលពីជាង១០០ឆ្នាំមុន» ។
Jameson បញ្ជាក់ប្រាប់ Wales Online ថា ខ្មោចដែលដេកជាមួយនាងនោះខ្លួនប្រាណរបស់គេមានលក្ខណៈទន់ល្មើយ ហើយនៅថ្ងៃបន្ទាប់នាងបានរួមរ័កជាមួយគេបន្តទៀត។ បន្ទាប់ពីរួមរ័ករួច គេក្រោកដើរចេញពីបន្ទប់ដោយគ្មានឮសម្រឹបជើងទេ ។
អ្នកនិពន្ធរូបនោះព្យាយាមស្វែងរកទិន្នន័យទាក់ទងនឹងរូបគំនូរបុរសស្អាតរូបនោះ កាលពីជាង១០០ឆ្នាំមុន ប៉ុន្តែទិន្នន័យបង្ហាញថា គេមានលក្ខណៈស្រដៀងរូបគំនូរគូរដោយវិចិត្រករជនជាតិបារាំងក្នុងសតវត្សទី១៩ ៕
ចែករំលែកព័តមាននេះ