ដំរីព្រៃហ្គំប៊ីជាន់ភ្ញៀវទេសចរ២នាក់ស្លាប់
បុរសភ្ញៀវទេសចរចនជាតិហូឡង់ អាយុ៦៤ឆ្នាំ និងស្ត្រីជនជាតិបែលហ្ស៊ិក អាយុ៥៧ឆ្នាំត្រូវដំរីព្រៃប្រទេសហ្គំប៊ីជាន់ស្លាប់បាត់បង់ជីវិតកាលពីពេលថ្មីៗកន្លងមក ។
កូរ៉េខាងត្បូងចាប់ជនជាតិអាមេរិកដែល ព្យាយាមចូលទៅកូរ៉េខាងជើង
បុរសជនជាតិអាមេរិកម្នាក់បានព្យាយាមឆ្លងចូលទៅកូរ៉េខាងជើង ត្រូវអាជ្ញាធរកូរ៉េខាង ត្បូងចាប់ខ្លួន ក្រោយពីភាគគីទាំងពីកំពុងមានភាពតានតឹង ។
រន្ទះបាញ់យន្តហោះដឹកអ្នកដំណើរ
យន្តហោះដឹកអ្នកដំណើរបូអ៊ីញ «777-300» របស់ក្រុមហ៊ុនអាកាសចរណ៍ «KLM» ត្រូវរន្ទះបាញ់ក្រោយពីហោះចេញលើផ្លូវរ៉ាន់វ៉េ ក្នុងទីក្រុងអាំស្ទែដាំឆ្ពោះទៅក្រុងលីម៉ា ។
បុរសជនជាតិចិនឈប់ម៉ូតូក្បែរទ្រូងផ្លូវត្រូវរថយន្តបុករបាំងផ្លូវវិះស្លាប់
បុរសជនជាតិចិនម្នាក់ឈប់ម៉ូតូក្បែរទ្រូងផ្លូវ ក៏មានរថយន្តមួយគ្រឿងបុកថ្មទ្រូងផ្លូវហោះសង្កត់លើម៉ូតូ ប៉ុន្តែរូបគេអាចលោតគេចទាន់ពេលរួចផុតពីគ្រោះថ្នាក់ដល់ជីវិត ។
នាវាចិនប្រើថាមពលអគ្គិសនី
ចាត់ទុកថាជាស្នាដៃរបស់ក្រុមហ៊ុនតំលើងនាវារបស់ចិន បានបង្ហាញនាវាដើរដោយចរន្តមានទម្ងន់២.០០០តោន ប្រវែង៧០,៥ម៉ែត្រ ទទឹង១៣,៩ម៉ែត្រ និងមានជម្រៅ៤,៥ម៉ែត្រ ស្ថិតនៅកំពង់ផែក្រុងក្វាងចូវ ប្រទេសចិន ។
គ្រាប់កាំភ្លើងធំបុរាណមានអាយុ៤០៨ឆ្នាំ
គ្រាប់កាំភ្លើងធំបុរាណមួយបានប្រទះឃើញនៅខាងក្រៅឆ្នេរប្រទេសជប៉ុន ក្បែរទីក្រុងអ៊ីវ៉ាវ៉ាដា ខណៈពេលអ្នកជំនាញមានជំនឿថាផលិតឡើងតាំងពីឆ្នាំ១៦០៩ ។
ក្ដាមស៊ីសត្វរំពេជាអាហារ
របាយការណ៍ស្រាវជ្រាវពីសត្វធម្មជាតិ ឃើញថាក្ដាមនៅលើកោះ «Chagos» ប្រទេសឥណ្ឌាបានស៊ីសត្វរំពេជាអាហារ និងជាលើកដំបូងដែលប្រទះឃើញក្ដាមប្រភេទនេះ ។
រថភ្លើងបុកគ្នានៅសិង្ហបុរីរបួស២៥នាក់
យ៉ាងហោចមានអ្នករបួស២៥នាក់ នៅក្នុងហេតុការណ៍រថភ្លើងបុកគ្នានៅឯស្ថានីយ៍មួយក្នុងសិង្ហបុរី កាលពីពេលថ្មីៗកន្លងមក ។
ម្ដាយនិងកូនមិនគួរព្រាត់គ្នា
មេគោមួយក្បាលកំពុងរត់តាមកូន៣ក្បាលដែលដឹកតាមរទេះ ក្រោយពីបានបំបែកនៅឯកសិដ្ឋានមួយក្នុងប្រទេសនូវែលសេឡង់ ជាហេតុការណ៍មួយឆ្លុះបញ្ចាំងឲ្យឃើញថាម្ដាយស្រឡាញ់កូន ។
ត្រីបាឡែនងាប់នៅប្រទេសចិន
ត្រីបាឡែនមួយក្បាលបានមកទើរនៅតំបន់ឆ្នេរក្នុងខេត្តជាំងស៊ូ ប្រទេសចិនត្រូវបានអាជ្ញធរជួយសង្គ្រោះតែបរាជ័យ ព្រោះវាងាប់ក្នុងរយៈពេល ៣ថ្ងៃបន្ទាប់ កាលពីថ្ងៃទី១៥ វិច្ឆិកា២០១៧ ៕
ចែករំលែកព័តមាននេះ