ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ដុម​ឆែប! គ្រាន់តែ​ស្រោម​ជើង​ស្អុយ​ក៏​ចាប់​ដែរ កុំ​ច្រឡំ!

6 ឆ្នាំ មុន

ប៉ូលិស​ឥណ្ឌា​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​ស្រោមជើង​ជះក្លិន​ស្អុយ​ធ្វើ​ឱ្យ​អ្នកដំណើរ​លើ​រថយន្តក្រុង​រអ៊ូរទាំ ។ បុរស​ម្នាក់​នោះ​បាន​ដោះ​ស្បែកជើង និង​ស្រោមជើង​របស់​ខ្លួន ខណៈ​ពេល​ជិះ​រថយន្ត​ក្រុង​​ពី​រដ្ឋ​ហ៊ី​ម៉ា​ចាល ប្រា​ដេ​ស ឆ្ពោះទៅ​ក្រុង​ដេ​លី ដោយ​ដាក់​នៅ​ក្បែរផ្លូវ​ដើរ ធ្វើ​ឱ្យ​អ្នក​ដំណើរ​ដទៃ​ទៀត​មិន​ពេញចិត្ត និង​ប្រាប់​ឱ្យ​គេ​យក​ស្បែកជើង​ទៅ​ដាក់​នៅ​កន្លែង​ផ្សេង…

ប៉ូលិស​ឥណ្ឌា​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​ស្រោមជើង​ជះក្លិន​ស្អុយ​ធ្វើ​ឱ្យ​អ្នកដំណើរ​លើ​រថយន្តក្រុង​រអ៊ូរទាំ ។

បុរស​ម្នាក់​នោះ​បាន​ដោះ​ស្បែកជើង និង​ស្រោមជើង​របស់​ខ្លួន ខណៈ​ពេល​ជិះ​រថយន្ត​ក្រុង​​ពី​រដ្ឋ​ហ៊ី​ម៉ា​ចាល ប្រា​ដេ​ស ឆ្ពោះទៅ​ក្រុង​ដេ​លី ដោយ​ដាក់​នៅ​ក្បែរផ្លូវ​ដើរ ធ្វើ​ឱ្យ​អ្នក​ដំណើរ​ដទៃ​ទៀត​មិន​ពេញចិត្ត និង​ប្រាប់​ឱ្យ​គេ​យក​ស្បែកជើង​ទៅ​ដាក់​នៅ​កន្លែង​ផ្សេង ឬ​បោះចោល ប៉ុន្តែ​គេ​បដិសេធ ។ ដោយសារ​រឿង​នោះ​ធ្វើ​ឱ្យ​ទាស់សម្តី​គ្នា ហើយ​អ្នក​បើក​បរ​បាន​ឈប់​ចត​រថយន្ត​នៅ​ជិត​ប៉ុស្តិ៍​ប៉ូលិស ។

ប៉ូលិស​ឱ្យ​ដឹង​ថា រថយន្ត​ដឹក​អ្នកដំណើរ​ឈប់​ជា​ច្រើន​លើក​នៅ​តាម​ផ្លូវ ព្រោះតែ​ការ​ទាស់សម្តី​គ្នា​រឿង​ស្រោមជើង​ស្អុយ​នោះ ។

បុរស​ម្ចាស់​ស្រោមជើង​ស្អុយ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ដោយ​ចោទប្រកាន់​ពី​បទ​រំខាន​ដល់​អ្នក​ដទៃ ។ ទោះជា​យ៉ាងណា​ក្តី​គេ​ត្រូវ​ធានា​ឱ្យ​នៅ​ក្រៅ​ឃុំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ