ខេត្តក្រចេះ ៖ ហ្វូងរថយន្តដឹងឈើផ្តាច់ព្រលឹងយ៉ាងហោច៩គ្រឿង ក្នុងចំណោមរថយន្ត រាប់សិបគ្រឿង ដែលតែងតែបើកបង្កភាពអានាធិបតេយ្យលើផ្លូវជាតិ និងបង្កគ្រោះថ្នាក់ដល់ គេឯងជាញឹកញាប់នោះ ត្រូវបានអាជ្ញាធរខេត្តក្រចេះ មានវិធានការណ៍ចាប់បង្ក្រាប។
យុទ្ធនាការបង្ក្រាបសារជាថ្មីទៀតពីក្រុមសមត្ថកិច្ចក្រោមការសម្របសម្រួលពីលោក ជា សុភ័ក្ក្រ ព្រះរាជអាជ្ញាររងខេត្ត លើពពួករថយន្តសាំយ៉ុងដឹកឈើផ្តាច់ព្រលឹងដែលបានធ្វើការ ដេញប្រម៉ាញ់យ៉ាងក្តៅគគុក កាលពីយប់ថ្ងៃទី១៩ វិច្ឆិកា នៅលើផ្លូវជាតិលេខ៧៣ ក្រចេះ-ឆ្លូង។ បើទោះជាបែបណាក្នុងសកម្មភាពការប្រម៉ាញ់ចាប់ហ្វូងរថយន្តដឹកឈ់ផ្តាច់ព្រលឹងពី អាជ្ញាធរមានសមត្ថកិច្ចដែលទទួលបានការគាំទ្រសកម្មភាពពីសាធារណជនផងដែរនោះ ក្នុង នោះសមត្ថកិច្ចមិនមានការចាប់ខ្លួនជនជាម្ចាស់រថយន្តទាំង៩គ្រឿងនេះនោះទេ ព្រោះម្ចាស់វាដាច់មេប្រូចអស់ភ្លាមៗ ។
ក្រុមមន្ត្រីបានលើកឡើងថា មានរយន្តសាំយ៉ុងដឹកឈើផ្តាច់ព្រលឹងយ៉ាងហោចជិត២០ គ្រឿងហើយ ដែលត្រូវបានកម្លាំងសមត្ថកិច្ចក្រោមការដឹកនាំពីស្ថាប័នអយ្យការខេត្ត បានចុះ ចាប់បង្ក្រាបជាបន្តបន្ទាប់ក្នុងអំឡុងរយៈពេលកន្លងមកនេះ ក្នុងនោះក៏មានការចាប់ខ្លួន មនុស្សទៀតផង។
សេចក្តីរាយការណ៍បានឲ្យដឹងថា សព្វថ្ងៃនេះ ការដឹកជញ្ជូនឈើតាមរថយន្តសាំយ៉ុង ត្រូវគេមើលឃើញថា កំពុងតែកើតមានយ៉ាងពេញបន្ទុកដឹកប្រសាចបែកហ្វូងពេញផ្លូវជាតិ និង បានបង្កភាពអានាធិបតេយ្យយ៉ាងធ្ងន់ធ្ងរ ពិសេសតែងតែបង្កឲ្យមានគ្រោះថ្នាក់ដល់គេឯងជា អ្នកធ្វើដំណើរជាបន្តបន្ទាប់ ដោយសារតែការបើកបរលើសល្បឿន និងការផ្ទុកឈើលើរថយន្ត ខុសពីលក្ខណៈបច្ចេកទេស។ រថយន្តដឹកឈើទាំងនេះ ភាគច្រើនបានដឹកឈើគ្រឿងផ្ទះចេញ ពីស្រុកសំបូរ ខេត្តក្រចេះ នាំយកទៅខេត្តត្បូងឃ្មុំ ចូលទៅលក់នៅព្រំដែនវៀតណាម។
ចែករំលែកព័តមាននេះ