មួយថ្ងៃលង់ទឹកស្លា.ប់២នាក់ នៅស្រុកផ្សេងគ្នា
- កំពង់ធំ
ខេត្តកំពង់ធំ ៖ លោកអនុសេនីយ៍ឯក តាន់ ឆេងនឿន អធិការរងនគរបាលស្រុកស្ទោង បានប្រាប់ កោះសន្តិភាព ឲ្យដឹងនៅរសៀលថ្ងៃទី២២ ខែតុលានេះថា…
ខេត្តកំពង់ធំ ៖ លោកអនុសេនីយ៍ឯក តាន់ ឆេងនឿន អធិការរងនគរបាលស្រុកស្ទោង បានប្រាប់ កោះសន្តិភាព ឲ្យដឹងនៅរសៀលថ្ងៃទី២២ ខែតុលានេះថា…
ខេត្តកំពង់ធំ ៖ លោកអនុសេនីយ៍ឯក តាន់ ឆេងនឿន អធិការរងនគរបាលស្រុកស្ទោង បានប្រាប់ កោះសន្តិភាព ឲ្យដឹងនៅរសៀលថ្ងៃទី២២ ខែតុលានេះថា មានករណីលង់ទឹកស្លាប់២នាក់តែកន្លែងផ្សេងគ្នា ដែលករណីទី១.បានកើតឡើងកាលពីវេលាម៉ោង១១ និង៥០នាទីយប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចវាលស្រែក្នុងភូមិបវែង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
បើយោងតាមការបញ្ជាក់របស់សាច់ញាតិជនរងគ្រោះប្រាប់ថា នៅយប់ថ្ងៃកើតហេតុជនរងគ្រោះឈ្មោះ យ៉ាវ យាត ភេទប្រុស អាយុ៣៦ឆ្នាំ បានយកសន្ទូចទៅចងដើម្បីរកត្រី ស្រាប់តែបាត់មិនឃើញត្រលប់មកផ្ទះវិញដូចសព្វដង។ លុះព្រឹកឡើងនាំគ្នាដើររកក៏ប្រទះឃើញសាកសពនៅអែបនឹងភ្លឺស្រែ ចំណែកសន្ទូចនៅមិនទាន់បានចងនៅឡើយ ក៏រាយការណ៍ឲ្យសមត្ថកិច្ចចុះទៅពិនិត្យមិនឃើញមានរបួស ឬក៏ស្លាកស្នាមអ្វីនៅលើដងខ្លួននោះទេ ទើបសន្និដ្ឋានថា ជនរងគ្រោះទៅចងសន្ទូច ហើយក៏ខ្យល់គរដួលធ្លាក់ចូលទៅក្នុងទឹកងល់ស្លាប់ បន្ទាប់ពីពិនិត្យរួចក៏ប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យ។
រីឯករណីទី២.បានកើតឡើងនៅរសៀលថ្ងៃទី២១ ខែតុលា នៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ជនរងគ្រោះឈ្មោះ សេន ឡាយ ភេទប្រុសអាយុ៧ឆ្នាំ បានលង់ទឹកស្លាប់នៅពេលដែលដើរមិនប្រយ័ត្នដួលធ្លាក់ចូលទឹកឈ្លក់ស្លាប់ ខណៈទៅតាមឪពុកច្រូតស្មៅ។ បន្ទាប់ពីពិនិត្យសាកសពជនរងគ្រោះរួចសមត្ថកច្ច ក៏ប្រគល់ឲ្យឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី ដំណឹងនេះក៏ជាការអំពាវនាវដល់ឪពុកម្តាយ និងអាណាព្យាបាលទាំងអស់សូមឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះសុវត្ថិភាពកូនចៅរបស់ខ្លួន ពីព្រោះរដូវនេះជារដូវវស្សាទឹកឡើងខ្លាំងនិងមានជម្រៅជ្រៅ៕
ចែករំលែកព័តមាននេះ