នោះហើយ ដឹងភ្លាម ចាប់ភ្លាមតែម្តងមិនទុកស្អែក(មានវីដេអូ)
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធមូលដ្ឋានក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធមូលដ្ឋានក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធមូលដ្ឋានក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួននៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ពីបទ ចែកចាយគ្រឿងញៀននៅម្ដុំជិតភោជនីយ៍ដ្ឋាន ពន្លឺនាគទិព្វ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកអនុសេនីយ៍ឯក សរ សុភក្ត្រា មេបញ្ជាការស្ដីទីមេបញ្ជការស្តីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានដាក់បទបញ្ជាដល់កម្លាំងស្នាក់ការសន្តិសុខ៥៦៨ចំនួន៦នាក់ បានចុះប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ និងចាប់ឃាត់ជនសង្ស័យម្នាក់ឈ្មោះ ទូច កុសល ហៅ យ៉ាំងកូ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាងថ្នាំញៀនពណ៌ក្រហម ប្រភេទយ៉ាម៉ាគ្រាប់ចំនួន៤៤គ្រាប់ និងទូរស័ព្ទដៃ១គ្រឿង ហើយបានបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារបទល្មើសគ្រឿងញៀនបានបញ្ជាក់ថា តាមចម្លើយរបស់ជនសង្ស័យឈ្មោះ ទូច កុសល ហៅយ៉ាំងកូ បានឆ្លើយសារភាពថា រូបគេពិតជាបានទិញគ្រឿងញៀនដើម្បីលក់ចែកចាយបន្តពិតប្រាកដមែន ។ ក្រោយពីសួរចម្លើយរួចមកជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ៕
ចែករំលែកព័តមាននេះ