ធ្វើជាងទូរស័ព្ទបែបមិនសូវរកលុយបានបែរជាបែកគំនិតទៅប្រព្រឹត្តបែបហ្នឹង
ខេត្តព្រះសីហនុ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុចុះបង្ក្រាប
ខេត្តព្រះសីហនុ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុចុះបង្ក្រាប
ខេត្តព្រះសីហនុ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុចុះបង្ក្រាប និងឃាត់ខ្លួនបាននៅម៉ោង១០យប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅក្រុម១៧ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
លោកឧត្តមសេនីយ៏ទោ ជួន ណារិន្ឋ ស្នងការនគរបាលខេត្តព្រះសីហនុជុំវិញករណីឃាត់ខ្លួនជនសង្ស័យនេះ បានឱ្យដឹងថា នៅម៉ោង១០យប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅក្រុម១៧ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ លោកអនុសេនីយ៌ឯក តាក រៀម អធិការរងនគរបាលក្រុងព្រះសីហនុដែលបានដឹកនាំកម្លាំងចុះបង្ក្រាបផ្ទាល់បានឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ គឹម ហ៊ាង ហៅហ៊ាង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងទូរស័ព្ទ ។
លោកឧត្តមសេនីយ៏ទោបានឱ្យដឹងទៀតថា វត្ថុតាងចាប់យក និងដកហូតបានមានថ្នាំញៀនមេតំហ្វេតាមីន៣ កញ្ចប់ និងទូរស័ព្ទ១គ្រឿង ។ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ