ប្រតិកម្មតបរបស់រាជរដ្ឋាភិបាល ៖ ការព្រួយបារម្ភរបស់ UN មកពីមិនយល់
រាជធានីភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានប្រតិកម្មតបវិញថា
រាជធានីភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានប្រតិកម្មតបវិញថា
រាជធានីភ្នំពេញ៖ បន្ទាប់ពីអង្គការសហប្រជាជាតិ ហៅកាត់ថា UN បានសម្តែងការព្រួយបារម្ភពីស្ថានការណ៍នយោយបាយនៅកម្ពុជា និងពាក់ព័ន្ធនឹងលិទ្ធិប្រជាធិបតេយ្យកំពុងធ្លាក់ចុះយ៉ាងរហ័សនោះ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានប្រតិកម្មតបវិញថា មកពី UN មិនយល់ច្បាស់ពីស្ថានភាពជាក់ស្តែងនៅកម្ពុជា។ នេះជាការលើកឡើងរបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ។
លោក ផៃ ស៊ីផាន បានឲ្យដឹងនៅថ្ងៃទី១៣ តុលា តាមរយៈសារលើបណ្តាញសង្គមថា ៖ « ខ្ញុំជឿជាក់ថា ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិអនុម័តជាឯកច្ឆ័ន្ធពីសំណាក់ប្រជាជាតិដែលជាសមាជិកនានា
ដែលបានចែងថា ប្រជាជាតិមានសិទ្ធិសេរីភាពក្នុងកិច្ចសម្រេច និងទទួលខុសត្រូវនៃជោគវាសនារបស់ខ្លួន។ រយៈកន្លង ប្រជាពលរដ្ឋកម្ពុជាបានតស៊ូយ៉ាងក្លៀវក្លា និងស្វិតស្វាញ នៃដំណាក់កាលនីមួយៗ ចាប់តាំងពីវាលពិឃាដ ១៩៧៩ មក រហូតដល់បច្ចុប្បន្ន»។
លោកបន្តថា ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សរយៈជាង២០ឆ្នាំកន្លងមកជាមួយនិងបរិមាណចូលរួមបោះឆ្នោត មានកម្រិតខ្ពស់នោះ បើប្រៀបធៀបជាមួយប្រជាជាតិដទៃ។ ទោះបីមានការវិវាទនៃលទ្ធផលពីការបោះឆ្នោតកន្លងមក ពីសំណាក់គណបក្សប្រឆាំងជាមួយនិងការជៀតជ្រែកពីបរទេសយ៉ាងណាក៏ដោយ កម្ពុជានៅតែរក្សាបានសន្តិភាព សន្តិសុខ និងវិបុលភាពគួរឱ្យកត់សម្គាល់ និងមានមោទនភាពខ្ពស់របស់កម្ពុជា និងការទទួលខុសត្រូវជោគវាសនារបស់ខ្លួន។
ការលើកឡើងរបស់អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីនេះ ធ្វើឡើងបន្ទាប់ពីលោកស្រីរ៉ូណាស្មីត អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃទី១២ តុលា លើកឡើងថា «សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនៅប្រទេសកម្ពុជា កំពុងធ្លាក់ចុះយ៉ាងឆាប់រហ័ស ជាមួយនឹងកង្វល់យ៉ាងខ្លាំងចំពោះការបោះឆ្នោត នាពេលខាងមុខ និងអនាគតនៃលិទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា»៕
ចែករំលែកព័តមាននេះ