សម្តេចនាយករដ្ឋមន្ត្រី ៖ កម្ពុជាជាឋានសួគ៌លោកីយ៍នៃការប្រឆាំង
រាជធានីភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងជាសាធារណៈព្រឹកថ្ងៃទី២៥ ខែកញ្ញានេះថា
រាជធានីភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងជាសាធារណៈព្រឹកថ្ងៃទី២៥ ខែកញ្ញានេះថា
រាជធានីភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងជាសាធារណៈព្រឹកថ្ងៃទី២៥ ខែកញ្ញានេះថា កម្ពុជាគឺជាឋានសួគ៌សម្រាប់អ្នកប្រឆាំង ព្រោះអ្នកបរិស្ថាននិយមខ្លះឃើញមុខតវ៉ាគ្រប់ទីកន្លែង បើទោះបីជាដៃម្ខាងរបស់គេ គឺចង់បានអគ្គិសនីប្រើប្រាស់ជាមួយតម្លៃសមរម្យ តែដៃម្ខាងទៀត គឺអ្នកបរិស្ថាននិយមទាំងនោះចេញមុខប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍វិស័យអគ្គិសនីនៅកម្ពុជា ។
ថ្លែងក្នុងពិធីបិទទ្វាទឹកទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា «កម្ពុជាជាឋានសួគ៌លោកីយ៍នៃការប្រឆាំង […] ហើយឲ្យតែប្រឆាំង គឺបានលុយពីបរទេសមកហើយ» ។ សម្តេចបានបញ្ជាក់ថា «អ្នកបរិស្ថាននិយមខ្លះ មួយចង់បានថ្លៃអគ្គិសនីថោក ហើយម្ខាងទៀតបែរជាតវ៉ា អ្វីៗក៏ប្រឆាំង ហើយមានមុខប្រឆាំងគ្រប់ទីកន្លែង» ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អ្នកបរិស្ថាននិយមត្រូវពិចារណាឲ្យបានច្បាស់លាស់ ព្រោះប្រទេសអ្នកមានដែលកំពុងតែបូមប្រេងលក់ ហើយមានសេវាកម្មយន្តហោះខ្វាត់ខ្វែង គឺសុទ្ធតែប៉ះពាល់បរិស្ថានទាំងអស់។
សម្តេចនាយករដ្ឋមន្ត្រីបានបន្តថា ទំនប់វារីអគ្គិសនីសេសានក្រោម២នេះ ជាវារីអគ្គិសនីធំជាងគេ នេះគឺមានកម្លាំង ៤០០ មេហ្គាវ៉ាត់ ហើយជាការវិនិយោគពហុភាគី គឺដោយក្រុមហ៊ុនក្នុងស្រុកសហការជាមួយក្រុមហ៊ុនចិន និងក្រុមហ៊ុនវៀតណាមមួយដែលមានភាគហ៊ុន ១០% ។ សម្តេចបានបន្តថា ដំណាក់កាលដុតទៀន ចង្កៀងប្រេងកាត ដុចខ្លាញ់ត្រី … ត្រូវបានរសាត់ឆ្ងាយពីទឹកដីកម្ពុជាហើយ ហើយការនាំចូលអគ្គិសនីពីវៀតណាម ថៃ និងឡាវមកផ្គត់ផ្គង់នៅកម្ពុជា នឹងមានការកាត់បន្ថយផងដែរ ។
សម្តេចបានបញ្ជាក់ថា៖ «ដើម្បីការរីកលូតលាស់វិស័យឧស្សហកម្ម សេវាកម្ម និងកសិកម្មផងដែរ ទាមទារឲ្យវិស័យអគ្គិសនីដើរឈានមុខលើវិស័យផ្សេងៗទៀត» ។ ទេសចរណ៍បច្ចុប្បន្នមិនមែនទេសចរណ៍បក់ផ្លិតដូចពីដើមនោះទេ តែជាទេសចរណ៍ត្រូវការម៉ាស៊ីនត្រជាក់ ដណ្តើរយន្ត ហើយកំណើននៃការប្រើប្រាស់អគ្គិសនីកើនជាង១០ដងនៅកម្ពុជា សូម្បីតែការបង្កើតទារក ក៏ទាមទារបន្ទប់មានភ្លើងអគ្គិសនី មានកង្ហារដែរ ត្រង់នេះហើយបានជាយើងមានតម្រូវការប្រើប្រាស់អគ្គិសនីច្រើនឡើងៗ ។ សម្តេចបានបញ្ជាក់ថា វារីអគ្គិសនីនេះបានចាយរយៈពេល៥ឆ្នាំសម្រាប់សាងសង់ និង៤០ឆ្នាំទៀតសម្រាប់ដំណើរការ ដូច្នេះអគ្គិសនីនេះក្រោយ៤០ឆ្នាំពីពេលនេះតទៅ គឺរដ្ឋនឹងយកមកគ្រប់គ្រង ១០០% ៕
ចែករំលែកព័តមាននេះ