Cristiano Ronaldo មិនចង់មានជីវិតដែលលាក់ខ្លួនពួនអាត្មា
តាមប្រភពព័ត៌មាន GQ បានឲ្យដឹងថា កីឡាករល្បីលំដាប់ពិភពលោក Cristiano Ronaldo បង្ហើបឲ្យដឹងថា
តាមប្រភពព័ត៌មាន GQ បានឲ្យដឹងថា កីឡាករល្បីលំដាប់ពិភពលោក Cristiano Ronaldo បង្ហើបឲ្យដឹងថា
តាមប្រភពព័ត៌មាន GQ បានឲ្យដឹងថា កីឡាករល្បីលំដាប់ពិភពលោក Cristiano Ronaldo បង្ហើបឲ្យដឹងថា លោកចង់បានជីវិតដូចមនុស្សទូទៅដែលមិនចាំបាច់លាក់ខ្លួនពួនអាត្មាខ្លាចគេស្គាល់នោះទេ ។
យើងស្គាល់លោកថា ជាកីឡាករស្តុកស្តម្ភម្នាក់ដែលមានរថយន្ត Ferrari មិនតិចជាង៣គ្រឿង និងមានមិត្តស្រីស្អាតជាច្រើនតាំងពីដើមរៀងមក ។ លោកមានសណ្ឋាគារផ្ទាល់ខ្លួន និងមានគ្រឿងតុបតែងខ្លួនសម្រាប់លក់ទៀតផង ។ ពោលគឺ លោកពិតជាជីវិតមួយដែលមនុស្សមិនតិចទេប្រាថ្នាចង់បាន ។
តែសម្រាប់ Ronaldo វិញ គឺពិតជាពិបាកណាស់ក្នុងការចេញពីផ្ទះដើរហើយសេរីដូចយើងទាំងអស់គ្នា ។ លោកត្រូវនៅក្នុងផ្ទះហើយបើដើរទៅណាមកណាវិញ គឺពិតជាមានមនុស្សជាច្រើន តាមថតហើយ ។ ក្តីសុបិន្តរបស់កីឡាកររូបនេះ គឺចង់ដើរខាងក្រៅដោយគ្មានមនុស្សណាម្នាក់អាចមើលលោកមិនស្គាល់ ។ មូលហេតុគឺមកពីលោកគឺជាមនុស្សចូលចិត្តផ្សងព្រេង ។ តែមកពីមានមនុស្សស្គាល់លោកច្រើនពេកទើបពេលដើរទៅក្រៅមានការលំបាក ៕
ចែករំលែកព័តមាននេះ