១-អូស្ត្រាលីប្រមូលកាំភ្លើងពីពលរដ្ឋដោយស្របច្បាប់
រដ្ឋាភិបាលអូស្ត្រាលីប្រកាសលើកលែងទោសលើការកាន់កាប់កាំភ្លើងរយៈពេល៣ខែ ប្រសិនបើប្រគល់កាំភ្លើងជូនសមត្ថកិច្ច ។
២-សាច់ម្នាស់ពណ៌ស៊ីជម្ពូសម្រាប់តាំងលម្អ
ម្នាស់ស៊ីជម្ពូ សាច់ផ្អែមកើតពីការបង្កាត់ពូជរបស់អាមេរិក ទោះបីជារសជាតិផ្អែម ក៏មិនគួរទទួលទាន ប៉ុន្តែប្រើសម្រាប់ការតែងលម្អ ។
៣-ស្ត្រីរដ្ឋមន្ត្រីការបរទេសលើកដំបូងរបស់កូរ៉េខាងត្បូង
កូរ៉េខាងត្បូងបានតែងតាំងលោកស្រីឃាំង ឃ្យុងវ៉ា អាយុ៦២ឆ្នាំ ជារដ្ឋមន្ត្រីក្រសួងការបរទេស និងជាមនុស្សដំបូងក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូង ដើម្បីជួយកាត់បន្ថយគម្លាតយេនឌ័ររវាងបុរស និងស្ត្រី ។
៤-អ្នកទោសបរទេស៤នាក់ជីករូងក្នុងគុកគេចខ្លួននៅបាលី
មន្ត្រីឥណ្ឌូណេស៊ីបញ្ជាក់ថា ប៉ូលិសកំពុងតាមចាប់ខ្លួនអ្នកទោសបរទេស៤នាក់ ដែលជីករូងខាងក្រោមកំផែងដើម្បីគេចខ្លួននៅក្នុងគុកកោះបាលី ។
៥-រលកយក្សស៊ូណាមីនៅកោះហ្គ្រីនលែន
រលកស៊ូណាមីបានបោកបក់លើភូមិជាច្រើននៅតំបន់ឆ្នេរខាងលិចកោះហ្គ្រីនលែន កាលពីពេល ថ្មីៗកន្លងមកបណ្តាលឱ្យមនុស្ស៤នាក់ស្លាប់ និងផ្ទះសម្បែងជាច្រើនខូចខាត ។
៦-ផ្លែជម្ពូ«ពេជ្រទេពអប្សរ»គ្មានគ្រាប់
ជាធម្មតាផ្លែជម្ពូតែងមានគ្រាប់ ប៉ុន្តែជម្ពូពេជ្រទេពអប្សរពូជថ្មីគ្មានគ្រាប់ទេ ។ ក្នុងមួយចង្កោមមានផ្លែប្រហែលពី១០ទៅ១៥ ។
៧-ចិនយកយន្តហោះប្រដេញទៅបង្ហាញមហិឫទ្ធិនៅបារាំង
«J-31»ជាយន្តហោះប្រដេញរបស់ចិន បានបង្ហាញសមត្ថភាពនៃការហោះហើរនៅក្រុងប៉ារីស ប្រទេសបារាំង ជាផ្នែកមួយបង្ហាញសក្កានុពលឧស្សាហកម្មយន្តហោះរបស់ប្រទេសចិន ។
៨-ស្ថានភាពភ្លើងឆេះព្រៃនៅព័រទុយហ្គាល់ថយចុះ
បុគ្គលិកពន្លត់អគ្គិភ័យរបស់ព័រទុយហ្គាល់ជាង២០០០នាក់ ព្យាយាមពន្លត់ភ្លើងឆេះព្រៃ ដោយសម្លាប់ពលរដ្ឋជាង៦០នាក់ កាលពីពេលថ្មីៗ កន្លងមកបច្ចុប្បន្នបានទទួលជោគជ័យ ។
៩-កូនដំរីត្រូវរថយន្តបុកស្លាប់នៅម៉ាឡេស៊ី
អាជ្ញាធរសួនសត្វម៉ាឡេស៊ី បានប្រទះឃើញកូនដំរីត្រូវរថយន្តបុកងាប់នៅលើផ្លូវមួយ តភ្ជាប់រវាងរដ្ឋក្លានតុនជាមួយក្រុងហ្គ្រើក រដ្ឋប៉េរ៉ា ប្រទេសម៉ាឡេស៊ី ។
១០-ដំរីធំ២ក្បាលជួយកូនដំរីឈ្លក់ទឹក
ដំរីធំ២ក្បាលនៅសួនសត្វមួយនៃប្រទេសកូរ៉េខាងត្បូង បានជួយកូនដំរីតូចមួយដែលភ្លាត់ស្នៀតធ្លាក់ចូលអាងទឹករហូតរួចផុតពីគ្រោះថ្នាក់ ៕
ចែករំលែកព័តមាននេះ