បច្ចុប្បន្នការកែសម្រស់ និងការតុបតែងមុខជួយឱ្យនារីមានភាពស្រស់ស្អាត ប៉ុន្តែសម្រាប់នាងKina Shenជនជាតិចិន បានបង្ហាញរូបសម្រស់ និងមុខមាត់របស់ខ្លួនប្រៀបដូចជាតុក្កតា ។
«Rocket News 24»ផ្សាយកាលពីពេល ថ្មីៗកន្លងមកថា មិនត្រឹមតែមុខមាត់មានលក្ខណៈដូចតុក្កតាប៉ុណ្ណោះទេ ប៉ុន្តែរូបរាងស្គមស្តើង ស្បែកស សក់ពណ៌ខ្មៅ រួមទាំងឥរិយាបថនៃការអង្គុយ គេង និងឈរ ឬសូម្បីតែក្រសែភ្នែករបស់នាងមានលក្ខណៈដូចតុក្កតាបេះបិទ ។
Kina Shenមានប្រព័ន្ធYoutubeផ្ទាល់ដោយបង្ហាញវីដេអូឃ្លីបពីការបង្ហាត់បង្រៀនវិធីសាស្ត្រតុបតែងមុខសម្រាប់នារី ឬនរណាដែលចង់ក្លាយជានារីតុក្កតាដូចរូបនាង ៕
ចែករំលែកព័តមាននេះ