រាជធានីភ្នំពេញ ៖ ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ខិតជិតមកដល់ លោក ហ៊ុន ម៉ានី សមាជិកសភាគណបក្សប្រជាជនកម្ពុជាបានអំពាវនាវដល់ប្រជាពលរដ្ឋថា ការបោះឆ្នោតមួយសន្លឹកពិតជាមានសារៈសំខាន់ណាស់ ពិសេសនោះបោះជូនគណបក្សប្រជាជនកម្ពុជា និងបន្តរក្សាស្ថេរភាព និងសុខសន្តិភាព ។
លោក ហ៊ុន ម៉ានី កូនប្រុសពៅសម្តេចតេជោ បានសសេរលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ថា « បោះឆ្នោត ១សន្លឹក ឲ្យគណបក្សប្រជាជនកម្ពុជា គឺផ្តល់ឱកាសឲ្យបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់មកពីបក្សប្រជាជនកម្ពុជារបស់យើងបន្តអនុវត្តគោលនយោបាយអភិវឌ្ឍភូមិឃុំ បំរើរាស្ត្រ និងបន្តរក្សាស្ថេរភាព និងសុខសន្តិភាព ហើយក៏ផ្តល់ឱកាសឲ្យខ្លួនឯងបន្តជីវភាពប្រចាំថ្ងៃ និងកសាងសង្គមយើងឲ្យកាន់តែប្រសើរទាំងអស់គ្នា » ។
លោកថាគណបក្សប្រជាជនកម្ពុជា បំរើប្រជាជន! យើងរួមសុខ រួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ៕
ចែករំលែកព័តមាននេះ