ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាយុ​របស់​គាត់​ធ្វើ​ឱ្យ​យើង​គ្រប់​គ្នា​ស្មាន​មិន​ដល់​…

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់ត្រូវ​បាន​គេ​ច្រឡំ​ថាជា​សង្សារ​របស់​កូនប្រុស ដោយសារ​តែ​មាន​សម្រស់​ក្មេង​ជាង​វ័យ​ពេក​។

អ្នកស្រី Liu Yelin បាន​ចាប់ផ្តើម

ចិន ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​អាយុ​៥០​ឆ្នាំ ត្រូវ​បាន​គេ​ច្រឡំ​ថា ជា​សង្សារ​របស់​កូនប្រុស ដោយសារ​តែ​មាន​សម្រស់​ក្មេង​ជាង​វ័យ​ពេក​។

អ្នកស្រី Liu Yelin បាន​ចាប់ផ្តើម​ហែល​ទឹក​តាំងពី​អាយុ​៣០​ឆ្នាំ ហើយ​ក៏​ចូល​ចិត្ត​យ៉ាង​ខ្លាំង​ទៅ​លើ​កីឡា​មួយ​នេះ​។ គាត់​តែងតែ​ហែល​នៅ​ខាងក្រៅ​ផ្ទះ ទោះបីជា​នៅ​រដូវរងា​ក៏​ដោយ​។

ជាមួយនឹង​អាយុ​៥០​ឆ្នាំ អ្នកស្រី Liu ជា​និច្ច​ជា​កាល​ត្រូវ​គេ​ច្រឡំ​ថា ជា​មិត្ត​ស្រី​របស់​កូនប្រុស​អាយុ​២២​ឆ្នាំ ព្រោះតែ​អ្នកស្រី​មើលទៅ​ក្មេង​ពេក​។ មើល​មួយ​ភ្លេ​ត​ប្រាកដជា​ច្រឡំ​ថា អាយុ​ខ្ទង់​២០​ឆ្នាំ​ហើយ ដោយសារ​តែ​មុខ​គ្មាន​ស្នាម​ជ្រីវជ្រួញ​អ្វី​បន្តិច​សោះ​។

អ្នកស្រី​បាន​ប្រាប់​ថា មនុស្ស​ជា​ច្រើន​តែង​មក​សួរ​អ្នកស្រី​ពី​គន្លឹះ​ថែរក្សា​ឲ្យ​ក្មេង​ជាង​វ័យ​។

តាម​ពិត​គន្លឹះ​នោះ​ពិតជា​សាមញ្ញ​មែនទែន​។ ពោល​គឺ​ការ​ហាត់ប្រាណ​។ ក្រៅពី​ការ​ហែល​ទឹក អ្នកស្រី​តែងតែ​លើក​សាច់ដុំ​យ៉ាងតិច​បី​ដង​ក្នុង​មួ​យស​ប្តា​ហ៍​៕