ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ​កឹម ​សុខា​ ថា​ CPP និងCNRP ​មានកម្លាំងប្រកៀកប្រកិតគ្នា

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ​ ៖ ប្រធានគណបក្សសង្គ្រោះជាតិបានបានអះអាងថា ​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ​និងការបោះឆ្នោតជ្រើសរើសអ្នកតំណាង​រាស្ត្រ​ខាងមុខនេះ​ មានការចាប់អារម្មណ៍យ៉ាងខ្លំាងដោយសារកម្លាំងអ្នកគំាទ្រ​គណបក្សប្រជាជនកម្ពុជា ​និងគណបក្សសង្រ្គោះជាតិប្រកៀកប្រកិតគ្នា។

នៅក្នុងពីធីផ្សព្វផ្សាយគោលនយោយគណបក្ស​នៅខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃ​២៧ មីនា២០១៧នេះ លោក កឹម សុខា ​បានបញ្ជាក់ថា“កម្ពុជា ​គឺជារបស់ខ្មែរ​យើងទាំង​អស់គ្នា” ​ហើយថា​ គូប្រកួតពិតប្រាកដមួយគូ ​ដែលមានកម្លាំងប្រកៀកប្រកិតគ្នាគឺ​ គណបក្សសង្គ្រោះជាតិ(CNRP) ​និងគណបក្សប្រជាជនកម្ពុជា(CPP)។

បើតាមលោក កឹម សុខា​ ដែលបញ្ជាក់បន្ថែមនៅលើបណ្តាញសង្គមហ្វេសប៊ុក​ឲ្យដឹងទៀតថា​ ការប្រកួតប្រជែងគ្នានេះ ​ទោះបីជាគណបក្សណាចាញ់​ ឬ ឈ្នះក៏ដោយ ក៏យើងនៅតែជាខ្មែរ ​​។ ទឹកដីកម្ពុជានេះ​ ជារបស់យើងទាំងអស់គ្នា។​ ដូច្នេះ យើងត្រូវធ្វើអ្វីៗ ​​ដើម្បីសេចក្ដីសុខចម្រើន ​សម្រាប់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នា។

មិនទាន់មានប្រតិកម្មភ្លាមៗនៅឡើយទេ​ ពីអ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា​លោក សុខ ឥសាន ៕