ដាក់ខ្នោះនាងឱ្យស្គាល់ម្ដង ពូកែរារាំងមិនឱ្យចាប់ឈើ
ខេត្តក្រចេះ ៖ លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចឃាត់ខ្លួននិងដាក់ខ្នោះស្ដ្រីជើងខ្លាំងម្នាក់ជាម្ចាស់ហាងបាយយីហោយូអ៊ី៦៦៦
ខេត្តក្រចេះ ៖ លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចឃាត់ខ្លួននិងដាក់ខ្នោះស្ដ្រីជើងខ្លាំងម្នាក់ជាម្ចាស់ហាងបាយយីហោយូអ៊ី៦៦៦
ខេត្តក្រចេះ ៖ លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចឃាត់ខ្លួននិងដាក់ខ្នោះស្ដ្រីជើងខ្លាំងម្នាក់ជាម្ចាស់ហាងបាយយីហោយូអ៊ី៦៦៦ ដែលមានទីតាំងនៅតាមផ្លូវជាតិ ចំណុចផ្លូវបំបែកខ្លាស្ទុះ ក្រុងក្រចេះ ក្រោយពីនារីវ័យក្មេងម្ចាស់ហាងបាយនេះ បានព្យាយាមរារាំងសមត្ថកិច្ចដែលចុះបង្ក្រាបបទល្មើសព្រៃឈើ ដែលលាក់បង្កប់ក្នុងបរិវេណដីឡូត៍ហាងបាយរបស់នាង ។
សេចក្តីរាយការណ៍បានឱ្យដឹងថា មានហាងបាយធំៗ២កន្លែង គឺយីហោ អូននាង និងយីហោយូអ៊ី៦៦៦ ដែលមានទីតាំងនៅជាប់ផ្លូវជាតិលេខ៧ចំណុចផ្លូវបំបែកខ្លាស្ទុះ ត្រូវបានកម្លាំងសមត្ថកិច្ចដឹកនាំដោយលោក ធុច បញ្ចៈសន្តិភាព ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត នាព្រឹកថ្ងៃទី៨ ខែមីនា ធ្វើការរឹបអូសឈើអារខុសច្បាប់ ដែលបានដឹកជញ្ជូនតាមរថយន្តសាំយ៉ុងយកមកលាក់ទុកនៅក្នុងបរិវេណហាងបាយខាងលើ ។
សមត្ថកិច្ចនិយាយថា កន្លងមកតែងមានរថយន្តសាំយ៉ុង ដឹកឈើខុសច្បាប់ជារៀងរាល់ថ្ងៃចូលមកទម្លាក់ឈើនៅតាមហាងបាយទាំង២នេះ ដើម្បីគេចពីការបង្ក្រាប ។ មិនតែប៉ុណ្ណោះម្ចាស់ហាងបាយទាំង២ ក៏តែងតែរារាំងមិនឱ្យសមត្ថកិច្ចចាប់រឹបអូសឈើខុសច្បាប់ទាំងនោះឡើយ ។
នៅរាល់សកម្មភាព ចេញមុខរារាំងកាងបទល្មើសជាច្រើនលើកច្រើនសា ដោយម្ចាស់ហាងបាយដែលសុទ្ធសឹងជានារីវ័យក្មេងទាំង២ហាងនេះ គឺពួកនាងមាត់ដាចជេរគួរឱ្យខ្លាច ប្រមាថដៀលត្មះមិនបណ្តាក់មាត់ មកលើសមត្ថកិច្ចគ្រប់ស្ថាប័ន ដែលមានបំណងចង់ចូលទៅបង្ក្រាបឈើ ក្នុងបរិវេណដីឡូត៍ហាងបាយ ហាក់ដូចជាមិនខ្លាចញញើតអ្វីបន្តិចណាសោះ ដែលចាត់ទុកថាជាស្ដ្រីជើងកាងដ៏ក្លាហាន ។
យ៉ាងណាក៏ដោយ ជាមួយនឹងការដាក់ខ្នោះនារីជាម្ចាស់ហាងបាយយីហោ យូអ៊ី៦៦៦តាមការបង្គាប់របស់លោក ធុច បញ្ចៈសន្តិភាព នាព្រឹកនោះ សមត្ថកិច្ចក៏បានដោះលែងវិញ គឺជាការដាក់ខ្នោះមួយរយៈខ្លីជាការព្រមាន បន្ទាប់ពីនារីជាម្ចាស់ហាងបាយរូបនេះ ព្រមទទួលស្គាល់កំហុសរបស់ខ្លួន ។
បើតាមសមត្ថកិច្ចដែលចុះទៅបង្ក្រាបបទល្មើសឈើ ដែលពួនសម្ងំក្នុងហាងបាយនៅជាយក្រុងនាព្រឹកនោះបានឱ្យដឹងថា មានឈើអារជិត១០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចរកឃើញនៅក្នុងបរិវេណហាងបាយទាំង២ ហើយឈើទាំងនោះក៏ត្រូវបានរឹបអូសដែរ ។ ប៉ុន្តែគេនៅមិនទាន់ដឹងថា ស្ត្រីទាំង២នាក់ដែលជាម្ចាស់ហាងបាយ អាចរួចផុតពីទោសទណ្ឌឬក៏យ៉ាងណានៅឡើយដែរ នៅពេលសមត្ថកិច្ចកសាងសំណុំរឿងរួចនោះ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជារៀងរាល់យប់ថ្ងៃ សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់តាមហ្វូងរថយន្តសាំយ៉ុង ខ្លះថា រាប់សឹបគ្រឿង ខ្លះថា រាប់រយគ្រឿង ដូចហ្វូងស្រមោច គឺកម្រើកឡើងវិញគួរឱ្យកត់សម្គាល់ ដោយក្នុងមួយយប់ៗមានឈើអាររាប់សិបម៉ែត្រគូបត្រូវបានដឹកជញ្ជូនចេញពីភូមិសាស្ត្រឃុំអូរគ្រៀង ស្រុកសំបូរ នាំឆ្ពោះទៅកាន់ដេប៉ូតាមបណ្តាខេត្តនៅភាគខាងក្រោម ជាពិសេសមកដាក់នៅជាយដែន ខេត្ដស្វាយរៀង ។ យ៉ាងណាក៏ដោយ សកម្មភាពដឹកជញ្ជូនឈើយ៉ាងគគ្រឹងគគ្រេងតាមរថយន្តសាំយ៉ុងរាប់រយគ្រឿងនោះ ក៏គេនៅមិនទាន់ឃើញសមត្ថកិច្ចមានវិធានការទប់ស្កាត់បែបណានៅឡើយដែរ ៕
ចែករំលែកព័តមាននេះ