ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្នើ​​សុំផ្ដល់​​ម៉ោងការងារ ដើម្បី​​​រួមរ័ក​ជាមួយ​គូស្នេហ៍ ​រំសាយ​ភាព​​​តាន​តឹង​​

7 ឆ្នាំ មុន

លទ្ធផល​អង្កេត​ពី​ការ​យល់​ឃើញ​កាលពីដើម​ឆ្នាំ​២០១៧ ទទួល​បាន​លទ្ធផល​ដ៏​ចម្លែក​មួយ គឺ​មនុស្ស​ជា​ច្រើន​សម្រេច​ចំណង់​ភេទ​របស់​ខ្លួន​នៅ​កន្លែង​ការងារ មាន​ន័យ​ថា ប្រហែល​៤០% ទទួលស្គាល់​ថា បាន​ចូល​ទៅ​សម្រេច​ចំណង់​ភេទ​របស់​ខ្លួន​នៅ​ក្នុង​បន្ទប់ទឹក ដើម្បី​បន្ធូរបន្ថយ​ភាព​តប់ប្រមល់​នៅ​កន្លែង​ការងារ ។

ចំពោះ​គោល​គំនិត​ចម្លែក​មួយ​របស់​តំណាងរាស្ដ្រ​ម្នាក់​នៅ​ក្រុង​អូ​វើ​ធ័​រ​នៀ លោក​Per-Erik Muskos បាន​ស្នើ​ឱ្យ​បុគ្គលិក​បាន​ឈប់​សម្រាក​រយៈពេល​១​ម៉ោង ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​រួមរ័ក​ជាមួយ​ដៃគូ​ក្នុង​គោលបំណង​បង្កើន​អត្រាកំណើត​នៅ​ក្នុង​ប្រទេស និង​រំសាយ​ភាព​តានតឹង​នៅ​ក្នុង​ចិត្ដ ។

លោក​Per-Erik Muskos បញ្ជាក់​ថា «​លទ្ធផល​អង្កេត​ពី​ការ​រួមរ័ក គឺ​ល្អ​ដល់​សុខភាព ខ្ញុំ​មាន​ជំនឿ​ថា ការ​រួមរ័ក​គឺជា​ទំនិញ​ផុយ​ស្រួយ​ក្នុង​សម្ព័​នភា​ព​ដ៏​យូរអង្វែង ។ ជា​រៀងរាល់ថ្ងៃ ស្ថានភាព​ជីវិត​ដែល​ពោរពេញ​ដោយ​ភាព​តប់ប្រមល់ ប្រសិនបើ​បាន​រួមរ័ក​អាច​កាត់​បន្ថយ​ស្ថានភាព​តានតឹង​នៅ​ក្នុង​ចិត្ដបាន​» ។

លោក​Muskos បង្ហាញ​ជំនឿ​ចិត្ដ​ថា អនុញ្ញាត​ឱ្យ​បុគ្គលិក​មាន​ពេល​សម្រាក​ពី​ការងារ​គឺជា​រឿង​ល្អ ជា​ពិសេស​ទៅ​លើ​ក្រុម​គ្រួសារ​ដែល​មានកូន​តូច ព្រោះ​នឹង​បាន​ឆ្លៀតឱកាស​ជួប​កូន​នៅ​សាលា និង​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​ប្ដី ឬ​ប្រពន្ធ​របស់​ខ្លួន ។

ស៊ុ​យ​អែ​ត មាន​រហស្សនាម​ថា ជា​ដែនដី​ផ្ដល់​សេរីភាព​លើ​ផ្លូវភេទ ប៉ុន្ដែ​ធាតុ​ពិត​មិនមែន​ដូច្នេះ​ឡើយ ។ តាម​ការ​អង្កេត​របស់​កាសែត​ក្នុងស្រុក​ឃើញ​ថា បច្ចុប្បន្ន​គូស្នេហ៍​សម្ព័ន្ធភាព​រវាង​គ្នា​តិច​ជាង​នៅ​ឆ្នាំ​១៩៩៦ ដល់​ទៅ​២៤% និង​ជា​តួលេខ​ដែល​បង្កក្ដី​បារម្ភ​ដល់​រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល ៕