យុទ្ធនាការ2សប្តាហ៍ បង្ក្រាបគ្រឿងញៀ.នបាន456ករណី និងឃាត់ខ្លួនមនុស្ស1043នាក់
រាជធានីភ្នំពេញ ៖ ការបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀ.នដែលបានអនុវត្តរយៈពេលពីរសប្តាហ៍ក្នុងខែកុម្ភៈឆ្នាំ២០១៧ បានចំនួន៤៥៦ករណី
រាជធានីភ្នំពេញ ៖ ការបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀ.នដែលបានអនុវត្តរយៈពេលពីរសប្តាហ៍ក្នុងខែកុម្ភៈឆ្នាំ២០១៧ បានចំនួន៤៥៦ករណី
រាជធានីភ្នំពេញ ៖ ការបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនដែលបានអនុវត្តរយៈពេលពីរសប្តាហ៍ក្នុងខែកុម្ភៈឆ្នាំ២០១៧ បានចំនួន៤៥៦ករណី ឃាត់ខ្លួនជនសង្ស័យ១.០៤៣នាក់ និងរឹបអូសសារធាតុញៀនសរុប៥.២២៩,៦៣ក្រាម ។ នេះបើយោងតាមរបាយការណ៍នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលអឌ្ឍមាសទី១ ខែកុម្ភៈនៃការអនុវត្តផែនការយុទ្ធនាការប្រ យុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នាព្រឹកថ្ងៃទី១៦ កុម្ភៈ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។
លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាននៃយុទ្ធនាក ារប្រយុទ្ធប្រឆាំងប្ររគ្រឿងញៀនខុសច្បាប់បានមានប្រសាសន៍ថា ករណីនៃការប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់នៅដើមខែកុម្ភៈនេះ មានការថយចុះ៤៥៦លើ៥៨៨ករណី គឺថយ១៣២ករណី ។ ទោះបីជាមានការថយចុះក៏ពិតមែន កម្លាំងសមត្ថកិច្ចត្រូវតែបន្តតាមដានរាល់គោលដៅដើម្បីចាត់វិធានការក្នុងការបោសសម្អាតជាដាច់ខាត ។
នៅក្នុងឱកាសនោះលោកនាយឧត្តមសេនីយ៍ ក៏បានឱ្យលេខាធិការដ្ឋានរៀបចំស្ពតវីដេអូជាសាច់រឿង ដែលពាក់ព័ន្ធនឹងផលវិបាកនៃការប្រើប្រាស់គ្រឿងញៀនសម្រាប់ដាក់ផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋទូទាំងប្រទេស ហើយត្រូវពង្រឹងទំនាក់ទំនងរវាងលេខាធិការដ្ឋានជាមួយគណៈកម្មការ និងអនុគណៈកម្មការចម្រុះប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ដើម្បីក្ដាប់ និងធ្វើរបាយការណ៍ឱ្យបានគ្រប់ជ្រុងជ្រោយផងដែរ ។
គួរបញ្ជាក់ដែរថា លទ្ធផលក្នុងការបង្ក្រាបគ្រឿងញៀនរយៈពេល២សប្ដាហ៍ បង្ក្រាបបាន៤៥៦លើ៥៨៨ករណី ថយចុះ១៣២ករណី ស្មើនឹង២២,៤៤% (ធៀបនឹងរយៈពេលដូចគ្នានាខែមករា) ឃាត់ខ្លួន១.០៤៣លើ១.៤១៦នាក់ ស្រី៩៧លើ៩១នាក់ ចាប់សារធាតុញៀនសរុប ៥.២២៩,៦៣ក្រាម បំផ្លាញកញ្ឆា៥០.២២៣ដើម ។ ក្នុងការបង្រាបនោះកម្លាំងបានដកហូតម៉ូតូ១៩គ្រឿង រថយន្ត២គ្រឿង អាវុធខ្លី១ដើម និងទូរស័ព្ទដៃ៧៣គ្រឿង ក្នុងនោះករណីជួញដូរ២៧៥លើ៣២៦ករណី ឃាត់ខ្លួន ៥០១លើ៧១៥នាក់ ស្រី៦៧លើ៥៥នាក់ និងប្រើប្រាស់១៨០លើ២៣១ករណី ឃាត់ខ្លួន៥៤២លើ៦៩៨នាក់ និងបង្ក្រាបករណីដាំដុះ១ករណីផងដែរ ។
ដោយឡែកការបង្ក្រាបតាមដីកាបានចំនួន៤ដីកា និងឃាត់ខ្លួន៤នាក់(ករណីជួញដូរ) ។
កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ(ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជាឱ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត ។ ហើយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះដឹនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាននិងលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាអនុប្រធាន ។
ជាការកត់សម្គាល់សម្រាប់ពាក់កណ្តាលខែកុម្ភៈនេះដែរ តំបន់ស្មុគស្មាញបំផុតនៃការជួញដូរ និងប្រើប្រាស់ថ្នាំញៀននៅចំកណ្តាលរាជធានីភ្នំពេញគឺភូមិត្រពាំងឈូក ត្រូវបានសមត្ថកិច្ចរុះរើកម្ទេចចោលបន្ទប់នានាដែលគេធ្វើលើត្រពាំងឈូកនោះអស់ជិត៧០បន្ទប់ ដែលសកម្មភាពនេះបានធ្វើឱ្យតំបន់សម្បុកថ្នាំញៀនមួយនេះនឹងលែងមានដង្ហើមដកទៀតហើយ ។ អ្វីដែលជាការកត់សម្គាល់ផងដែរនោះគឺ នៅតាមពន្ធនាគារក៏អាចពេញណែនដោយក្រុមអ្នកទោសទាក់ទិននឹងគ្រឿងញៀនដែរ ៕
ចែករំលែកព័តមាននេះ