ប្រាសាទសំបូរព្រៃគុកអភិវឌ្ឍន៍សម្រាប់ប្រើអ្នកទេសចរ
ខេត្តកំពង់ធំ ៖ កាលពីឆ្នាំ២០១៦កន្លងទៅមានអ្នកទេសចជាតិ និងអន្តរជាតិប្រមាណ១២៥.០០០នាក់ ទៅទស្សនាប្រាសាទសំបូរព្រៃគុកក្នុងនោះភ្ញៀវជាតិ១០៨.៨៨៥នាក់ និងភ្ញៀវអន្តរជាតិ១៦.៣០១នាក់ ។

លោកសេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ ឲ្យដឹងថា ប្រាសាទសំបូរព្រៃគុកជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមួយមានចំណាស់ជាង១៣៥០ឆ្នាំ មុនអង្គរវត្តដែលជាអតីតរាជធានីដ៏ល្បីល្បាញរបស់ខ្មែរមានឈ្មោះថា «ឦសានបុរៈ»ហើយរាជរដ្ឋាភិបាលកម្ពុជា មានគម្រោងចុះក្នុងបញ្ជីជាបេតិកភណ្ឌពិភពលោក ក្នុងពេល ឆាប់ៗខាងមុខ។
រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៦២ បត់ស្ដាំត្រង់ភូមិកូនត្នោត ឃុំជ័យ ស្រុកកំពង់ស្វាយ ។ បច្ចុប្បន្នប្រាសាទសំបូរព្រៃគុក មានការអភិវឌ្ឍប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ដោយមានផ្លូវក្រាលកៅស៊ូ មានចំណតរថយន្ត ផ្សារលក់វត្ថុអនុស្សាវរីយ៍ ម្ហូបអាហារ និងផ្ទះស្នាក់សហគមន៍ប្រាសាទសំបូរព្រៃគុកដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកទេសចរទៅទស្សនាកម្សាន្ត និងសិក្សាស្រាវជ្រាវ ។
ប្រាសាទសំបូរព្រៃគុក សម្បូរទៅដោយប្រាសាទបុរាណរាប់រយកសាងឡើងអំពីឥដ្ឋក្នុងសតវត្សទី៧ ។ ក្រៅពីប្រាសាទជាច្រើនរមណីយដ្ឋាននេះ ក៏មានដើមឈើតូចធំដុះពាសពេញដែលជាទីមនោរម្យសម្រាប់អ្នក ទេសចរទៅទស្សនាកម្សាន្ត និងស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ ។
ក្រៅពីរមណីយដ្ឋានប្រាទសំបូរព្រៃគុក ខេត្តកំពង់ធំមានរមណីយដ្ឋានទេសចរណ៍ជាច្រើនកន្លែងទៀត ជាទីមនោរម្យសម្រាប់អ្នកទេសចរទៅទស្សនាកម្សាន្ត ដូចជារមណីយដ្ឋានប្រាសាទគុកនគរ រមណីយដ្ឋាន កែច្នៃបឹងសំរឹទ្ធិ រមណីយដ្ឋានស្ទឹងជីនិត និងរមណីយដ្ឋាន ភ្នំសន្ទុកជាដើម ។
លោកប្រធានមន្ទីរទេសចរណ៍ឱ្យដឹងថា ក្នុងឆ្នាំ២០១៦ មានអ្នកទេសចរទៅទស្សនាកម្សាន្ត និងសិក្សាស្រាវជ្រាវ នៅខេត្តកំពង់ធំ សរុប២០៣.៥២៥នាក់់ ក្នុងនោះអ្នកទេសចរជាតិចំនួន១៨៥.៣៤៥នាក់ និងអ្នកទេសចរអន្តរជាតិចំនួន១៨.១៨០នាក់ ៕
ចែករំលែកព័តមាននេះ