ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវទេសចរជាង១១ម៉ឺននាក់ មកលេងកម្សាន្តខេត្តព្រះសីហនុថ្ងៃទី២ នៃពិធីបុណ្យអុំទូកបណ្ដែតប្រទីបអកអំបុកសំពះព្រះខែ

4 អាទិត្យ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ដ នៅ​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក​សំពះ​ព្រះ​ខែ ថ្ងៃ​ទី​០២ នេះ​លោក តាំង…

ខេត្ត​ព្រះ​សីហ​នុ ៖ ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ដ នៅ​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក​សំពះ​ព្រះ​ខែ ថ្ងៃ​ទី​០២ នេះ​លោក តាំង សុចិត្ត​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ នេះ​ថា ចំនួន​ភ្ញៀវ​ទេសចរ​បើ​ធៀប​នឹង​ឆ្នាំ​២០២៣ មានការ​កើតឡើង ចំពោះ​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​សរុប​ចំនួន​១១០.០៧៥​នាក់ កើនឡើង​៨,៩០% ក្នុង​នោះ ៖

នេះបើយោងតាមផេកទូរទស្សន៍ជាតិកម្ពុជាបានបង្ហោះ នាយប់ថ្ងៃទី១៥ ខែវិច្ឆិកានេះ ក្នុងនោះមានភ្ញៀវ​ជាតិ ១០៧.២៣៨​នាក់ កើនឡើង​៨,៩៧% ។ ភ្ញៀវ​បរទេស ២,៨៣៧​នាក់ កើនឡើង​៦,០៩% ។
១.​ភ្ញៀវ​ទៅ​កម្សាន្ត​តាម​បណ្តា​ឆ្នេរ និង​រមណីយដ្ឋាន​នានា​សរុប​១០៨,៣៩០​នាក់ កើនឡើង​៤,៨៦% ក្នុង​នោះ ។ ភ្ញៀវ​ជាតិ​១០៦,៤០០​នាក់ កើនឡើង​៨,៣៩% ។ ភ្ញៀវ​បរទេស​១.៩៩០​នាក់ ថយ​ចុះ​៩,៥៨%

២. មាន​ភ្ញៀវ​ចូល​តាម​ព្រ​លាន​យន្ត ហោះ​អន្តរជាតិ​០៤​ជើង ស្មើនឹង​ភ្ញៀវ​សរុប​៣៥២​នាក់​កើនឡើង​៣០០% ក្នុង​នោះ ។ ភ្ញៀវ​ជាតិ​០៤​នាក់ កើនឡើង ១០០% ។ ភ្ញៀវ​អន្តរជាតិ ៣៤៨​នាក់​កើនឡើង​៣១៤,២៨% ។ ៣. ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​តាម​បណ្តា​កោះ​នានា​សរុប​១.៣៣៣​នាក់​កើនឡើង ១១២,៥៩% ក្នុង​នោះ ។ ភ្ញៀវ​ជាតិ ៨៣៤​នាក់ កើនឡើង​២៥១,៨៩% ។ ភ្ញៀវ​បរទេស ៤៩៩​នាក់ កើនឡើង​២៨,២៧% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ