ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទេសចរ​​ជិត​ពីរ​ពាន់​នាក់​ដង្ហែ​ក្បួន​ឡានមកកម្សាន្តតាមរមណីយដ្ឋាន​ក្នុង​ខេត្តមណ្ឌលគិរី

2 ថ្ងៃ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ខណៈ​ភ្លៀង​បាន​បន្ត​ធ្លាក់​យ៉ាង​ជោកជាំ​នា​ចុងខែ​តុលា​នេះ ដោយសីតុណ្ហភាព​នៅ​ក្រុង​សែន​មនោ​រម្យ​ ក៏​ចាប់ផ្តើម​ចុះ​ត្រជាក់​ចន្លោះ ១៨​អង្សា​សេ ទៅ ២៦​អង្សា​សេ ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អាច​ទៅ​ទស្សនា​កម្សាន្ត​ច្រើន​ជាង​ពាក់កណ្តាល​ឆ្នាំ​កន្លង​ទៅ​។​ ក្រៅពី​អាកាសធាតុ​ដ៏​ត្រជាក់​ប្លែកនេះ…

ខេត្តមណ្ឌលគិរី ៖ ខណៈ​ភ្លៀង​បាន​បន្ត​ធ្លាក់​យ៉ាង​ជោកជាំ​នា​ចុងខែ​តុលា​នេះ ដោយសីតុណ្ហភាព​នៅ​ក្រុង​សែន​មនោ​រម្យ​ ក៏​ចាប់ផ្តើម​ចុះ​ត្រជាក់​ចន្លោះ ១៨​អង្សា​សេ ទៅ ២៦​អង្សា​សេ ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អាច​ទៅ​ទស្សនា​កម្សាន្ត​ច្រើន​ជាង​ពាក់កណ្តាល​ឆ្នាំ​កន្លង​ទៅ​។​

ក្រៅពី​អាកាសធាតុ​ដ៏​ត្រជាក់​ប្លែកនេះ ខេត្តមណ្ឌលគិរី​នៅ​មាន​ទេសភាព​ព្រៃ​ភ្នំ​ និង​វាលស្មៅ​ធំ​ល្វឹងល្វើយ និង​ជាទី​រមណីយដ្ឋាន​ធម្មជាតិ​រាប់​សិប​កន្លែង ដែល​អន្ទង​ចិត្ត​មហាជន​ត្រូវ​ចំណាយពេល​ដើរ​លេង​ក្នុង​ខេត្តមណ្ឌលគិរី​។

ជាក់ស្តែង​ កាលពី​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ អ្នកទេសចរ​​ជិត​ពីរ​ពាន់​នាក់​បាន​ដង្ហែ​ក្បួន​រថយន្ត​រាប់រយ​គ្រឿង ទៅ​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា និង​បង្ហួស​ទៅ​ទស្សនា​សិក្សា​ស្វែង​យល់​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​វៀតណាម និង​បង្គោល​ព្រំដែន​ផង​ដែរ​។​

លោក ស៊ា​ង សឿ​ន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី បាន​ថ្លែងអំណរគុណ​ក្រុម​រថយន្ត​កម្ពុជា ឦសាន​Overland ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​ដំណើរ​កម្សាន្ត​ដើម្បី​ជ្ស​ព្វ​ផ្សាយ​តំបន់​ទេសចរណ៍ វប្ប​ធ​ម៏ ធម្មជាតិ ក្នុង​ខេត្តមណ្ឌលគិរី ដូច​ពាក្យស្លោក​ថា «​ប្រជាពលរដ្ឋ​ម្នាក់ ជា​អ្នក​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ម្នាក់​»​។

លោក ឌឹ​ម នី អភិបាលរង​ខេត្តមណ្ឌលគិរី បាន​ស្វាគមន៍​ចំពោះ​មហា​គ្រួសារ​រថយន្ត​កម្ពុជា ដែល​បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ទឹកដី​នៃ​ខេត្តមណ្ឌលគិរី​នេះ ដើម្បី​លើក​ស្ទួយ​វិស័យ​ទេសចរណ៍ នៅ​ទិសឦសាន ឲ្យ​មានការ​អភិវឌ្ឍ​រីក​ចម្រើន​។

លោក​អភិបាលរង​ខេត្តបញ្ជាក់​ថា ខេត្តមណ្ឌលគិរីសម្បូរ​ដោយ​ធនធានធម្មជាតិ មាន​អាកាសធាតុ​ល្អ​បរិសុទ្ធ មាន​វាលស្មៅ​ដ៏​ស្រស់​ស្អាត និង​មាន​តំបន់​ទេសចរណ៍​ជា​ច្រើន​កន្លែង សម្រាប់​ទស្សនា​កម្សាន្ត​សប្បាយ​ផង​ដែរ​។ លោក​បន្ថែម​ថា ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម ថង សា​វុន អភិបាល ខេត្ត​មណ្ឌលគិរី បាន​គិតគូរ​យកចិត្តទុកដាក់​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ក៏​ដូច​ជាតំបន់​ទេស​ចរណ៍​នៅ​ក្នុង​ខេត្តមណ្ឌលគិរី ដើម្បី​ធ្វើ​យ៉ាងណា ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ មក​ទស្ស​នា​កាន់តែ​ច្រើន​ឡើង​។

តាម​ការ​ឲ្យ​ដឹង​ពី​លោក ទូច រស្មី ប្រធាន​ក្រុម​រថយន្ត OFF ROAD គោព្រៃ​មណ្ឌលគិរី បាន​បញ្ជាក់​ថា ក្នុង​ដំណើរ​កសាន្ត របស់​មហា​គ្រួសារ​រថយន្ត​កម្ពុជា មក​កាន់​ខេត្តមណ្ឌលគិរី មាន​រថយន្ត​ជា​ច្រើន​ប្រភេទ​សរុប ២៨៥​គ្រឿង និង​មាន​អ្នកចូលរួម​សរុប​ជាង ១.០០០​នាក់ ក្នុង​នោះ​មាន​ក្រុម​រថយន្ត CPG TAC គោព្រៃ​4×4 គោព្រៃ​មណ្ឌលគិរី Amsoil Cambodia VKH Motorsports និង​HN Auto – រថយន្ត Pick-up – រថយន្ត SUV – រថយន្ត Sedan – រថយន្ត MPV រថយន្ត Hatchback – រថយន្ត​ទេសចរណ៍​ធម្មតា ក៏​ដូច​ជា​រថយន្ត off road និង​overland ជាដើម​។

លោក បន្ថែម​ថា ក្បួន​រថយន្ត​រាប់រយ​គ្រឿង​នេះ បាន​ចុះ​ទស្សនកិច្ច​តាម​បណ្តោយ និង​បង្គោល​ព្រំដែន​រវាង​កម្ពុជា​-​វៀតណាម ក្នុងភូមិ​សាស្ត្រ​ខេត្តមណ្ឌលគិរី ក្រៅពី​នោះ ក៏​ចុះ​ទស្សនា​នៅ​តាម​តំបន់​ទេសចរណ៍ និង​តំបន់​វាលស្មៅ​ដ៏​ស្រស់​ស្អាត ហើយ​ក៏​មានការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ភ្ញៀវ​ទេសចរ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ