ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​កាយ​ច័ន្ទ​ បង្ហើប​ដំរួយ​វិលមក​​សម្តែង​ភាពយន្ត​ជា​ថ្មី​ឡើង​វិញ

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ស្ងប់​ស្ងាត់​អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​តារា​សម្តែង​​ព្រះ​កាយ​ច័ន្ទ បាន​បង្ហើប​ដំរួយពី​ការ​វិល​មក​ចាប់​អាជីព​សម្តែង​ភាពយន្ត​ជា​ថ្មី​ឡើង​វិញ ប្រសិន​បើ​ទស្ស​និកជន​នៅ​តែ​នឹករលឹក និង​បន្ត​ការ​គាំទ្រ​មក​ដល់​រូប​នាង ។ តារា​សម្តែង​រូប​នេះ​ក៏​បាន​បញ្ជាក់​ថា ប្រសិនបើ​មានការ​គាំទ្រ…

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ស្ងប់​ស្ងាត់​អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​តារា​សម្តែង​​ព្រះ​កាយ​ច័ន្ទ បាន​បង្ហើប​ដំរួយពី​ការ​វិល​មក​ចាប់​អាជីព​សម្តែង​ភាពយន្ត​ជា​ថ្មី​ឡើង​វិញ ប្រសិន​បើ​ទស្ស​និកជន​នៅ​តែ​នឹករលឹក និង​បន្ត​ការ​គាំទ្រ​មក​ដល់​រូប​នាង ។

តារា​សម្តែង​រូប​នេះ​ក៏​បាន​បញ្ជាក់​ថា ប្រសិនបើ​មានការ​គាំទ្រ រូប​នាង​អាច​នឹង​ចេញ​សម្តែង​ឆាប់​ៗ​នេះ ខ​ណៈ​ពេល​ដែល​មហាជន ជា​ពិសេស ​បណ្តា​អ្នកគាំទ្រ​រូប​នាង​ជា​ច្រើន​ក៏​បង្ហាញ​​អារម្មណ៍​ចង់​ឃើញ​ពី​ការ​វិល​ត្រឡប់​ជា​ថ្មី​នៃ​ការ​សម្តែង​ភាពយន្ត​របស់​នាង​ផង​ដែរ ។

ជាមួយ​រូបភាព Poster ផ្សព្វផ្សាយ​ភាពយន្ត​មួយ​ចំនួន​ដែល​ធ្លាប់​សម្តែង​នា​ពេល​កន្លង​មក​នោះ តារា​សម្តែង​នាង ព្រះ​កាយ​ច័ន្ទ បាន​ភ្ជាប់​ជាមួយនឹង​សំ​ណេ​រ​ខ្លី​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា  ដូច​ជា​បាត់​មុខ​ពី​ភាពយន្ត​ច្រើន​ឆ្នាំ​ហើយ​ខ្ញុំ​😒🎥 បងប្អូន​ណាខ្លះ​នៅ​ចូល​ចិត្តនឹង​នឹករលឹក​កា​សម្តែង​របស់ខ្ញុំ​ខ្លះ? បើ​ខ្ញុំ​ថត​ភាពយន្ត​វិញ​បងប្អូន​នៅ​គ្រាំ​ទ្រ​នឹង​ចង់​ទស្សនា​ ឬអត់ ។

យ៉ាងណា​ ការ​វិល​ត្រឡប់​របស់ ព្រះ​កាយ ច័ន្ទ នា​ពេល​នេះ ​អាច​ចាត់​ទុក​ថា ជា​ដំណឹង​ដ៏​រីករាយ​មួយ​សម្រាប់​ប្រិ​យ​មិត្ត​គាំទ្រ ព្រោះ​ពួក​គេ​បាន​រង់​ចាំ​យ៉ាង​អន្ទះសារ​ចង់​ឃើញ​នាង​ថត​ភាពយន្ត​ជា​ថ្មី​ឡើង​វិញ ដោយសារ​តារា​ស្រី​រូប​នេះ​ ពោរ​​ពេញ​ដោយ​ទេព​កោសល្យ ។

ជា​ការ​កត់សម្គាល់ មួយ​រយៈ​ក្រោយ​នេះ តារា​សម្តែង ព្រះ​កាយ​ច័ន្ទ ហាក់​មិនសូវ​បង្ហាញមុខ​ក្នុង​សិល្បៈ ជា​ពិសេស ​ការ​ថត​ភាពយន្ត​ថ្មី​ៗ​ដូច​មុន​ឡើយ ដោយ​នាង​ងាក​មក​ទុក​ពេលវេលា​ជាមួយ​ការងារ​នៅ​ក្នុង​ក្លឹ​ប ដែល​បង្ហាត់បង្រៀន​ក្មេង​ៗ​ជំនាន់​ក្រោយ​ឱ្យ​ចេះ​ទៅ​លើ​ជំនាញ​សិល្បៈ​ផ្សេង​ៗ​ដូច​ជា របាំ​បុរាណ របាំ​ប្រពៃណី សម្តែង ច្រៀង រាំ និង​ពិធីករ ពិធី​ការិនី ជាដើម ។

តារា​ស្រី​រូប​នេះ ​បាន​ខិតខំ​យ៉ាង​ខ្លាំង ដើម្បី​ដំណើរការ​ក្លឹ​ប​បង្ហាត់​ប​ង្រៀ​ង​ផ្នែក​សិល្បៈ​នេះ​មាន​ភាព​រឹង​ម៉ាំ និង​ជោគជ័យ ព្រោះ​វា​ជា​កេរ្តិ៍​មរតក​ដែល​ឪពុក​នាង​ដែល​បន្សល់​ទុក​មុន​ទទួលមរណភាព ក្នុង​ពេល​ដែល​ប​ច្ចុ​ច្ប​ន្ន​ក្លឹ​ប​សិល្បៈ​របស់​នាង​ក៏​ទទួល​បាន​ជោគជ័យ​ផង​ដែរ ពោល​គឺ​មាន​សិស្ស​ចូល​ច្រើន ។

ព្រះ​កាយ ច័ន្ទ ធ្លាប់​បាន​លើក​ឡើង​ថា ការ​បង្កើត ក្លឹ​ប​បង្រៀន​សិល្បៈ​ផ្ទាល់ខ្លួន​នេះ គឺ​នាង​បាន​តស៊ូ​យ៉ាង​ខ្លាំង​ជាមួយ​គ្រួសារ ជា​ពិសេស ឪពុក​របស់​នាង តែ​ខណៈ​ក្លឹ​ប​របស់​នាង​ជោគជ័យ ឪពុក​របស់​នាង​បាន​អនិច្ចកម្ម​កាលពី​ឆ្នាំ ប៉ុន្តែ​ទោះ​យ៉ាងណា នាង​នឹង​បន្តដំណើរ​ជំនួស​ឪពុក​របស់​នាង​។

តាម​រយៈ​ក្លឹ​ប​បង្ហាត់​សិល្បៈ​មួយ​នេះ ព្រះ​កាយ​ច័ន្ទ​ជឿជាក់​ថា រាល់​ការ​ខិតខំ​ប្រឹងប្រែង ការ​តស៊ូ នឹង​ក្លាយជា​ផ្កាយ​បំភ្លឺ​ផ្លូវ​ដល់​ក្លឹ​ប​របស់​នាង​បន្តដំណើរ​ទៅ​មុខ ដើម្បី​សិល្បៈ​វប្បធម៌​ខ្មែរ ក៏​ដូច​ជា​ដើម្បី​ទំពាំង​ស្នង​ឫស្សី​ខ្មែរ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ