ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​កែច្នៃមួយកន្លែងកំពុងបង្អួត​សម្រស់​​​​​អ្នក​​ទេស​ច​រ

2 ខែ មុន
  • ព្រះសីហនុ

ស្រុក​ព្រៃ​នប់ ៖ រមណីយដ្ឋាន​ទឹកធ្លាក់​ព្រះ​អង្គ​ផ្ទុំ​ភ្នំ​តា​រាល (​ហៅ​ទឹកធ្លាក់​អូ​តា​ប៉ា​ង​) គឺជា​រមណីយ​ដ្ឋានធម្មជាតិ​និង​កែ​ច្នៃ​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ឃុំ​អូ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ បើ​តាម​កំណត់​បង្ហាញ​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ​ដឹង​ថា…

ស្រុក​ព្រៃ​នប់ ៖ រមណីយដ្ឋាន​ទឹកធ្លាក់​ព្រះ​អង្គ​ផ្ទុំ​ភ្នំ​តា​រាល (​ហៅ​ទឹកធ្លាក់​អូ​តា​ប៉ា​ង​) គឺជា​រមណីយ​ដ្ឋានធម្មជាតិ​និង​កែ​ច្នៃ​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ឃុំ​អូ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

បើ​តាម​កំណត់​បង្ហាញ​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ​ដឹង​ថា រមណីយដ្ឋាន​នេះ បង្កើត​ឡើង​ដោយ​វិស័យ​ឯកជន​ដោយ​រៀបចំ​ជា​ល្បាក់ទឹក​ធ្លាក់ និង​មាន​ចម្លាក់​ដាប់​ចេញពី​ផ្ទាំង​ថ្ម​នៅ​នឹង​កន្លែង​ផ្ទាល់​ដោយ​ជាងចម្លាក់ និង​រូប​មួយ​ចំនួន​ទៀត​នាំ​យក​មក​រៀបចំ​ដាក់​បន្ថែម មាន​ទម្រង់​ស្រ​ដៀង​ទៅ​នឹង​ចម្លាក់​នៅ​តាម​ប្រាសាទបុរាណ ។

រមណីយដ្ឋាន​ទឹកធ្លាក់​ព្រះ​អង្គ​ផ្ទុំ​ភ្នំ​តា​រាល មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​អូរ​តា​ប៉ា​ង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ មាន​ចម្ងាយ​ប្រមាណ​៣៤​គីឡូម៉ែត្រ​ពី​ក្រុងព្រះសីហនុ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោល​ទី​១៩១ និង​១៩២ ហើយ​ពេល​មក​ដល់​ភូមិសាស្ត្រ​ខាងលើ បត់​ចូល​តាម​ផ្លូវលំ​ប្រមាណ​៥​គីឡូម៉ែត្រ នឹង​ទៅ​ដល់ទី​តាំង​នោះ ឬ​មួយ​ចំណុច​ផ្លូវ​សម្ដេច​សង្ឃ​បំបែក​ពី​ផ្លូវជាតិ​លេខ​៤ ទៅ​ស្ទឹង​ហាវ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៨- ១៩​បទ​ឆ្វេង​ចូល​ទៅ​ប្រមាណ​ជា​៤ ឬ​៥​គីឡូម៉ែត្រ​និង​ដល់​ចំណុច​លេង​កម្សាន្ត ដោយ​ឆ្លងកាត់​ក្លោ​ង​ទ្វារ​រចនាបថ​រូបចម្លាក់​ប្រាសាទ​និង​ទីធ្លា​ទឹក​លេង​កំសាន្ត​ផង​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ