ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ៖ ​បុណ្យ​សមុទ្រ​លើក​ទី​១១​នៅ​ខេត្តកំពត​មិន​អនុញ្ញាត​​ឱ្យ​ដំឡើង​ថ្លៃ​ទេ

1 ខែ មុន
  • កំពត

ខេត្តកំពត​ ៖ មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ថា រដ្ឋបាល​ខេត្តកំពត​បាន​ត្រៀមលក្ខណៈ​យ៉ាង​ល្អ​សម្រាប់​ទទួលភ្ញៀវ​ទេសចរ​ក្នុង​ឱកាស​បុណ្យ​សមុទ្រ​លើ​ទី​១១ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣-១៥ ខែធ្នូ​ខាង​មុខ ពិសេស ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ផ្តល់​សេវា​ទេសចរណ៍​ដំឡើង​ថ្លៃ​នោះ​ទេ ​។ ​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា…

ខេត្តកំពត​ ៖ មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ថា រដ្ឋបាល​ខេត្តកំពត​បាន​ត្រៀមលក្ខណៈ​យ៉ាង​ល្អ​សម្រាប់​ទទួលភ្ញៀវ​ទេសចរ​ក្នុង​ឱកាស​បុណ្យ​សមុទ្រ​លើ​ទី​១១ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣-១៥ ខែធ្នូ​ខាង​មុខ ពិសេស ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ផ្តល់​សេវា​ទេសចរណ៍​ដំឡើង​ថ្លៃ​នោះ​ទេ ​។

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា និង​អ្នកគ្រប់គ្រង​សណ្ឋាគារ​យល់​ឃើញ​ថា ការ​ធ្វើ​បែប​នេះ​ អាច​​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​កាន់តែ​ខ្លាំង​ ។  ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត លោក សយ ស៊ី​ណុ​ល បាន​ប្រាប់​ឲ្យ​ដឹងថា ទន្ទឹម​នឹង​ការ​ខិតខំ​រៀបចំ​តុបតែងលំអ​សោភ័ណ​ភាព​ក្រុង សម្រាប់​ពិធីបុណ្យ​សមុទ្រ​លើក​ទី​១១ ជុំ​ទី​៣ នៅ​ខេត្តកំពត រដ្ឋបាល​ខេត្ត និង​មន្ទីរ​ក៏​បាន​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ការ​ផ្តល់​សេវារ​ទេសចរណ៍ និង​បាន​ត្រៀមខ្លួន​រួចរាល់តាម​រយៈ​ការ​ចេញ​សេចក្តីជូនដំណឹង និង​ការ​ចុះ​ទៅ​អប់រំ​ណែនាំ​ដល់ទី​តាំង លើ​ការងារ​បដិសណ្ឋារកិច្ច គុណភាព​សេវាកម្ម និង​ការ​កំណត់​តម្លៃ​ ។

ជាមួយនឹង​ការ​រៀបចំ​នេះ​ ឯក​ឧត្តម​បណ្ឌិត តាន់ មុនី​វណ្ណ អនុប្រធាន​សភា​ពាណិជ​កម្ម​កម្ពុជាបាន​យល់​ឃើញ​ថា ទីផ្សារ​ស្រុក​ខ្មែរ​គេ​ផ្តោត​ខ្លាំង​លើ​រឿង​តម្លៃ និង​គុណភាព​។ ដូច្នេះ​ ការ​កំណត់​តម្លៃ​ឲ្យ​សមរម្យ ជួយ​ជំរុញ​វិស័យ​ទេសច​ណ៍​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ ។

អ្នកគ្រប់គ្រង​សណ្ឋាគារ​ឌឺ​ស​ឃ្វែ​រ ឆេ​ង ប៊ុ​ន​សាន បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​កន្លែង​របស់​លោក​គ្មាន​ការ​ដំឡើង​ថ្លៃ​ទេ សម្រាប់​ឱកាស​បុណ្យ​សមុទ្រ​ខាង​មុខ​នេះ តម្លៃ​បន្ទប់​គ្រែ​មួយ​គ្រែ​2 និង​បន្ទប់​គ្រួសារ​ចាប់​ពេល​30 ទៅ 80​ដុល្លារ​ ។ ចំណែក​តម្លៃ​ម្ហូបអាហារ​ទាំង​នៅ​ភោជនីយដ្ឋាន ​និង​លើ​ស្កា​យ​បារ​ក៏​រក្សា​នៅ​ដដែល​។ពិធីបុណ្យ​សមុទ្រ​លើក​ទី​១១​ជុំ​ទី​៣ នៅ​ខេត្តកំពត នឹង​ប្រារព្ធ​នៅ​ថ្ងៃ​ទី​១៣-១៥ ​ធ្នូ ឆ្នាំ​២០​២៤ ក្រោម​ប្រធានបទ «​អបអរ​សាទរ​បេតិកភណ្ឌ​ចីរភាព​នៃ​តំបន់ឆ្នេរ» ​។

កម្មវិធី​បើក​ជា​ផ្លូវការ​នឹង​ប្រព្រឹត្តិ​ឡើង​នា​ថ្ងៃ​ទី​១៤ ខែធ្នូ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ​ចន្ទ​មុន្នី​-​ហ៊ុន​ម៉ា​ណែ​ត​៕ ​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ