ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ផ្សារ​ទឹក​ពុះ​»​ជាប់​ជាយ​ដែន លក់ដូរ​១​យប់​ទល់​ភ្លឺ​ ដោយ​មាន​អ្នកលក់​ចម្រុះ​ជាតិ​សាសន៍

22 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ «​នៅ​ផ្សារ​ទឹក​ពុះ​»​ជាប់​ជាយ​ដែន គឺជា​កន្លែង​លក់ដូរ​មួយ​យប់​ទល់​ភ្លឺ ដោយ​មាន​អ្នកលក់​ចម្រុះ​ជាតិ​សាសន៍ ហើយ​មាន​ភ្ញៀវ​មក​លេង​ច្រើន​និង​ចូល​ទិញ ស្ថិត​នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។…

ខេត្តបន្ទាយមានជ័យ ៖ «​នៅ​ផ្សារ​ទឹក​ពុះ​»​ជាប់​ជាយ​ដែន គឺជា​កន្លែង​លក់ដូរ​មួយ​យប់​ទល់​ភ្លឺ ដោយ​មាន​អ្នកលក់​ចម្រុះ​ជាតិ​សាសន៍ ហើយ​មាន​ភ្ញៀវ​មក​លេង​ច្រើន​និង​ចូល​ទិញ ស្ថិត​នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។

ផ្សារ​ទឹក​ពុះ ក្រៅពី​លក់​ចំណីអាហារ​ច្រើន​ហើយ ក៏​មាន​លក់​សំលៀក​បំពាក់ និង​កន្លែង​ផឹកស៊ី​ជា​លក្ខណៈ​គ្រួសារ និង​មាន​ភ្ញៀវ​ចម្រុះ​ចូល​ទិញ​អីវ៉ាន់ ។ បើ​តាម​ព័ត៌មាន​ទទួល​បានឱ្យ​ដឹង​ថា អាជីវក​រដែ​លក់ដូរ​ផ្សារ​ទឹក​ពុះ​មាន​ចម្រុះ​ជនជាតិ​មាន ខ្មែរ ថៃ ចិន ឥណ្ឌូ​នេ​ស៊ី និង​វៀតណាម ដែល​ក់​ម្ហូប​អាហារ​មាន​ខ្មែរ​-​ថៃ​និង​ជនជាតិ​ឥ​ណ្ដូ​នេ​ស៊ី និង​លក់​សំលៀក​បំពាក់​មាន​ខ្មែរ និង​ហាង​អាហារ​ជុំវិញ​ផ្សារ​ទឹក​ពុះ ភាគច្រើន​ជា​ជនជាតិ​ចិន ហើយ​អ្នក​ដែល​ទៅ​ទិញ​ភាគច្រើន​គឺ​ម្ហូប​មាន​ត្រី សាច់ ដែល​ចំអិន​រួច​ស្រេច ។

ការ​លក់​នៅ​ផ្សារ​ទឹក​ពុះ​គឺ​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ឬ​ថ្ងៃ​បុណ្យ​ទាន មាន​ភ្ញៀវ​កកស្ទះ​ផ្លូវ​ចេញ​-​ចូល​នៅ​ពេល​ប្រជាពលរដ្ឋ​គ្រប់​ទិស​ទី​បាន​សម្រុក​ទៅ​លេង​កម្សាន្ត​នៅ​បរិវេណ​កាស៊ីណូ​ក្រុង​ប៉ោយ​ប៉ែ​ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ