ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នក​ជំងឺញាក់​សាច់​ខ្លាំង! ​គ្រូពេទ្យ​ប្រើ​​ស្រោមអនា​ម័យ​​ដក​​​​គម្រប​​​ពី​​ក្នុង​​​ពោះ​

7 ឆ្នាំ មុន

ចិន ​៖ តាម​ប្រភព​ពី​ Metro ​ឱ្យ​​ដឹង​ថា បុរស​ម្នាក់​ឈ្មោះ Liu បាន​លេប​គម្រប​ដប​ស្រា​បៀ​រ​ចូល​ក្នុង​ពោះ ដោយ​អ​ចេតនាពេល​កំពុង​ផឹក​​ជាមួយ​មិត្ត​ភក្តិ​ កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន​ ហើយ​ភ្លាមៗ គាត់​បាន​ស្ទុះ​ទៅ​​មន្ទីរពេទ្យ Lianyungagn ជា​បន្ទាន់​ផងដែរ។ តែ​គ្រូពេទ្យ​ប្រាប់​គាត់​ឱ្យ​យ​ត្រឡប់​មក​ផ្ទះ​​សិន ព្រោះ​ក្រពះ​របស់​គាត់​ពេញ​ទៅ​ដោយ​អាហារ ដែល​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​វះកាត់​។

​​នៅ​ពេល​ដែល​គាត់​មក​ពេទ្យ​វិញនៅព្រឹក​​ថ្ងៃ​សៅរ៍​​ ស្រាប់តែ​​គាត់​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​​ខ្លាំង​។ លោក​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​ក្រពះ​ពោះវៀន Ju Weiping បាន​ប្រាប់​លោក Liu ថា គាត់​នឹង​ប្រើប្រាស់​ស្រោមអនាម័យ ​ដើម្បី​យក​គម្រប​ដប​នោះ​​ចេញពី​ក្រពះ​។

លោក​ដុក​ទ័​របា​ន​ប្រើអង់​ដូ​ស្កុប​ច្រក​គម្រប​ដប​ចូល​ក្នុង​ស្រោមអនាម័យ ហើយ​យក​ចេញពី​ក្នុង​ពោះ​មក​។ គាត់​ធ្វើ​ដូចនេះ ដើម្បី​កុំ​ឲ្យ​គម្រប​ដប​នោះ​កកិត​​ទៅ​ជាមួយ​​សាច់​ក្រពះ ពេល​យក​ចេញពី​ពោះ​។ មូលហេតុ​ដែល​លោក Liu លេប​គម្រប់​ដប​ចូល​ដូចនេះ គឺ​មក​ពី​លោក​​ផឹកស្រា​បៀរ​លឿន​​ពេក លេប​ដោយ​ទាំង​គម្រប​ ។