ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ម៉ា​ឡេ​ស៊ី​គ្រូពេទ្យ​ច្រឹប​ស្បែក​លិង្គ​ដាច់​ដល់​ចុង

7 ឆ្នាំ មុន

សារព័ត៌មាន​របស់​ម៉ា​ឡេ​ស៊ី​បាន​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ក្មេង​ប្រុស​អាយុ​១០​ឆ្នាំ​ម្នាក់​ដែល​ចូល​ច្រឹប​ស្បែក​អវយវៈ​ភេទ​នៅ​គ្លីនិក​មួយ ជួប​រឿង​អកុសល​ដោយ​គ្រូពេទ្យ​មាន​កំហុសឆ្គង​ក៏​ច្រឹប​ដាច់​ចុង​អវយវៈ​ភេទ ។

សារព័ត៌មាន​របស់​ម៉ា​ឡេ​ស៊ី​បាន​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ក្មេង​ប្រុស​អាយុ​១០​ឆ្នាំ​ម្នាក់​ដែល​ចូល​ច្រឹប​ស្បែក​អវយវៈ​ភេទ​នៅ​គ្លីនិក​មួយ ជួប​រឿង​អកុសល​ដោយ​គ្រូពេទ្យ​មាន​កំហុសឆ្គង​ក៏​ច្រឹប​ដាច់​ចុង​អវយវៈ​ភេទ ។

ហេតុការណ៍​ដ៏​ចម្លែក​នោះ​កើតឡើង​នៅ​ថ្ងៃ​ទី​២០ ធ្នូ ឆ្នាំ​២០១៦ ក្នុង​ពេល​ក្មេង​ប្រុស​អាយុ​១០​ឆ្នាំ ចូល​ច្រឹប​ស្បែក​ប្រដាប់​ភេទ​នៅ​គ្លីនិក​មួយ​ក្នុង​ក្រុង​ថា​ម៉ា​ន សេ​រ៉ា​ស អ៊ូ​តា​ម៉ា រដ្ឋ​ស្លាង​ង៉ ភាគ​ខាងលិច ប្រទេស​ម៉ា​ឡេ​ស៊ី ។ គ្រូពេទ្យ​ប្រាប់​ឪពុក​របស់​ក្មេង​ប្រុស​ដែល​រង់ចាំ​នៅ​ខាងក្រៅ​បន្ទប់​ថា ហេតុការណ៍​កើតឡើង​ក្នុង​ពេល​កំពុង​ច្រឹប ធ្វើ​ឱ្យ​បរិវេណ​ចុង​អវយវៈ​ភេទ​របស់​កុមារ​ដាច់​របួស ។ ឃើញ​ដូច្នេះ​ឪពុក​ប្រញាប់​នាំ​កូន​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់​ដើម្បី​ត​ភ្ជាប់​អវយវៈ​ភេទ​វិញ ។ ការ​វះកាត់​ដើម្បី​ត​ភ្ជាប​ប្រដាប់​ភេទ​បាន​ដំណើរការ​យ៉ាង​ល្អ​ប្រសើរ ។

នៅ​ក្នុង​របាយការណ៍​បញ្ជាក់​ថា វេជ្ជបណ្ឌិត​ដែល​វះកាត់​ច្រឹប​នោះ​មានបទពិសោធន៍​២១​ឆ្នាំ​មក​ហើយ និង​បញ្ចប់​ការ​សិក្សា​ពី​មហាវិទ្យាល័យ​កា​រាជី ប្រទេស​ប៉ា​គី​ស្ថាន ។

ចំណែក​គ្លីនិក​ដែល​ទទួល​ច្រឹប​ចុង​នេះ​អស់​រយៈពេល​១៥​ឆ្នាំ​មក​ហើយ ប៉ុន្តែ​គ្មាន​ការ​ចុះបញ្ជី​ពី​ក្រសួងសុខាភិបាល​ទេ ។ ឪពុក​របស់​ក្មេង​រង​គ្រោះ​បាន​ប្តឹង​ប៉ូលិស​ទាក់ទិន​ហេតុការណ៍​នោះ ៕