ថៃសាងសង់ផ្ទះ40ម៉ឺនខ្នងសម្រាប់មនុស្សចាស់ជរា
ប្រទេសថៃ ៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃមានគម្រោងសាងសង់ផ្ទះចំនួន៤០ម៉ឺនខ្នង ដែលជាផ្នែកមួយក្នុងវិធានការរៀបចំសម្រាប់ការកើនឡើងនៃចំនួនមនុស្សចាស់ជរា។

លោក Warotai Kosolpisitkul លេខាធិការរងនៃការិយាល័យគោលនយោបាយហិរញ្ញវត្ថុថៃ ថ្លែងថា ផ្ទះថ្មីៗនឹងត្រូវបានសាងសង់ក្នុងពេលអនាគត ព្រោះតែមានការកើនឡើងនៃចំនួនមនុស្សចាស់ ។ លោកបន្តថា ៖ « ក្នុងប្រទេសថៃ មានប្រជាជនអាយុ៦០ឆ្នាំ និងច្រើនជាងនេះទៀតដល់ទៅ១០លាននាក់ឯណោះ » ។
ជាមួយគ្នានេះ ការិយាល័យរតនាគារមានគម្រោងប្រើប្រាស់ដីរដ្ឋក្នុងខេត្តចំនួន៤គឺ ខេត្ត Chiang Mai, Chiang Rai, Chon Buri និង Nakhon Nayok ដើម្បីសាងសង់ផ្ទះសម្រាប់មនុស្សចាស់ ។ ការិយាល័យនេះ ក៏ប្រហែលជាអាចបើកឲ្យមានការដេញថ្លៃ ក្នុងការអភិវឌ្ឍលើដីដំបូងនៅ Chiang Rai និង Nakhon Nayok ផងដែរ ។
គម្រោងរបស់ការិយាល័យខាងលើស្នើដល់អ្នកស្នាក់នៅក្នុងផ្ទះទាំងនោះឲ្យជួលបានរយៈពេល៣០ឆ្នាំ និងអាចជួលបន្ត៣០ឆ្នាំទៀត ។ ពួកគេក៏ត្រូវបង់ថ្លៃផ្ទះផងដែរ ។
លោក Warotai ឲ្យដឹងដែរថា មន្ទីរពេទ្យឯកជនមួយចំនួន រួមទាំងមន្ទីរពេទ្យ Bangpakok Hospital បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចូលរួមអភិវឌ្ឍន៍ផ្ទះទាំងនេះ ។
គួរបញ្ជាក់ថា ផ្ទះសម្រាប់មនុស្សចាស់ជរានេះ គឺជាផ្នែកមួយក្នុងចំណោមវិធានការដែលគណៈរដ្ឋមន្ត្រីបានរៀបចំសម្រាប់សង្គមសម្បូរទៅដោយមនុស្សចាស់ ។ ប្រជាជនប្រមាណ១៤% ទៅ២១%នៃចំនួនប្រជាជនទាំងអស់ គឺមានអាយុ៦៥ឆ្នាំ ឬចាស់ជាងនេះ ។
ជាមួយគ្នានេះ ធនាគារ Government Savings Bank និង GH Bank នឹងផ្តល់ថវិកាចំនួន៤ប៊ីលានបាតផងដែរសម្រាប់គម្រោងនេះ ៕
ចែករំលែកព័តមាននេះ