ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានឱ្យដឹងថា មន្ត្រីយោធាម្នាក់បានស្លាប់ ដោយសារលង់ទឹកស្រះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី០៣ ធ្នូ ស្ថិតក្នុងភូមិកណ្ដាល ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ។
ប្រភពឱ្យដឹងថា ជនរងគ្រោះឈ្មោះអ៊ុន សុម៉ារី អាយុ៣៤ឆ្នាំ ជាមន្ត្រីយោធា មានទីលំនៅក្នុងភូមិ-ឃុំខាងលើ ។ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះ បានចុះសាមងនៅក្នុងស្រះនោះ ហើយក៏រអិលជើងចូលទៅកន្លែងទឹកជ្រៅលង់ស្លាប់តែម្ដង ។ ក្រោយកើតហេតុ ត្រូវក្រុមគ្រួសារ និងសាច់ញាតិនាំគ្នាជួយសង្គ្រោះ ដោយជួយរឺតទ្រូងជនរងគ្រោះដែរ តែអ្វីៗហួសពេលទៅហើយ ។
ចែករំលែកព័តមាននេះ