ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគ្រូ​រួមរ័ក​ជាមួយ​សិស្សប្រឈម​ការ​ជាប់គុក​30​ឆ្នាំ

7 ឆ្នាំ មុន

អ្នកគ្រូ​បង្រៀន​អាយុ​២៤​ឆ្នាំ​ម្នាក់ ត្រូវ​ប៉ូលិស​រដ្ឋ​តិច​សាស់​ចាប់ខ្លួន​ពី​បទល្មើស​ផ្លូវភេទ គឺ​រួមរ័ក​ជាមួយ​កូនសិស្ស​របស់​ខ្លួន​ដែល​ទើប​មាន​អាយុ​១៣​ឆ្នាំ​ប៉ុណ្ណោះ ។ សមត្ថកិច្ច​ស៊ើ​ប​ដឹង​ថា អ្នកគ្រូ​នោះ​រួមរ័ក​ជាមួយ​សិស្ស​របស់​ខ្លួន

អ្នកគ្រូ​បង្រៀន​អាយុ​២៤​ឆ្នាំ​ម្នាក់ ត្រូវ​ប៉ូលិស​រដ្ឋ​តិច​សាស់​ចាប់ខ្លួន​ពី​បទល្មើស​ផ្លូវភេទ គឺ​រួមរ័ក​ជាមួយ​កូនសិស្ស​របស់​ខ្លួន​ដែល​ទើប​មាន​អាយុ​១៣​ឆ្នាំ​ប៉ុណ្ណោះ ។ សមត្ថកិច្ច​ស៊ើ​ប​ដឹង​ថា អ្នកគ្រូ​នោះ​រួមរ័ក​ជាមួយ​សិស្ស​របស់​ខ្លួន រហូត​មានគភ៌ ហើយ​នាង​បាន​អះអាង​ថា ឪពុក​ម្តាយ​របស់​ក្មេង​ប្រុស​បានដឹង និង​ផ្តល់​ការ​គាំទ្រ ។

កាលពី​ថ្ងៃ​ទី​១៧ វិច្ឆិកា ២០១៦ «Daily Mail» ផ្សាយ​ថា នាង​អា​ឡិច​សាន​ឌ្រៀ វ៉េ​រ៉ា អាយុ​២៤​ឆ្នាំ អតីត​គ្រូបង្រៀន​នៅ​សាលា​មួយ​ក្នុង​ក្រុង​ហ៊ូ​ស្តុ​ន បាន​សារភាព​ពី​បទ​ចោទ​ប្រកាន់​ប្រព្រឹត្ត​បទល្មើស​លើ​ផ្លូវភេទ និង​ចាប់ពង្រត់​ក្មេង​ប្រុស​ជា​កូនសិស្ស​របស់​ខ្លួន ។ មានការ​រំពឹង​ថា អាច​កាត់​បន្ថយទោស​ពី​ការ​ជាប់គុក​អស់​មួយ​ជីវិត ឱ្យ​នៅ​សល់​ត្រឹម​៣០​ឆ្នាំ​ប៉ុណ្ណោះ ដោយ​ការ​កាត់ក្តី​នោះ​នឹង​ធ្វើ​ឡើង​នៅ​ខែមករា​ឆ្នាំ​ក្រោយ ។

នាង​អា​ឡិច សាន​ឌ្រៀ ឱ្យ​ដឹង​ថា នាង​បាន​សេពគប់​ជាមួយ​កូនសិស្ស​របស់​ខ្លួន​តាំងពី​ខែកញ្ញា​ឆ្នាំ​មុន និង​រួមរ័ក​ជាមួយ​គ្នា​ស្ទើរតែ​រៀងរាល់ថ្ងៃ ហើយ​នាង​មានគភ៌​នៅ​ខែមករា ២០១៦ ។ ឪពុក​ម្តាយ​ក្មេង​ប្រុស​ជា​គូស្នេហ៍​បានដឹង និង​មាន​ក្តី​រំភើប​រីករាយ​ដែល​នាង​មានគភ៌ ។ ទោះជា​យ៉ាងណា​ក្តី នាង​បាន​រំលូតកូន​ចេញ ខណៈ​ប៉ូលិស​សើ​ុ​ប​អង្កេត​រឿង​នេះ​កាលពី​ខែកុម្ភៈ ៕