ញាក់សាច់ ! មិនព្រមស្រលាញ់ តាមចាក់សាំងដុតដល់ក្នុងហាង
រាជធានីភ្នំពេញ ៖ បុរសម្នាក់តែងតែបបួលនារីម៉ាស្សាមករស់នៅជាមួយខ្លួនជាច្រើនលើកច្រើនសារ តែនាងមិនព្រម ស្រាប់តែនៅវេលាម៉ោង៧ និង៥០នាទីយប់ …
រាជធានីភ្នំពេញ ៖ បុរសម្នាក់តែងតែបបួលនារីម៉ាស្សាមករស់នៅជាមួយខ្លួនជាច្រើនលើកច្រើនសារ តែនាងមិនព្រម ស្រាប់តែនៅវេលាម៉ោង៧ និង៥០នាទីយប់ …
រាជធានីភ្នំពេញ ៖ បុរសម្នាក់តែងតែបបួលនារីម៉ាស្សាមករស់នៅជាមួយខ្លួនជាច្រើនលើកច្រើនសារ តែនាងមិនព្រម ស្រាប់តែនៅវេលាម៉ោង៧ និង៥០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ បុរសរូបនោះកាន់សាំងប្រហែល៣លីត្រនិងដែកកេះ១បំណងទៅដុតសម្លាប់នារីដែលខ្លួនស្រលាញ់និងដុតសម្លាប់ខ្លួនឯង តែត្រូវនាងដឹងខ្លួនទាន់រត់ចូលផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅចំណុចផ្ទះម៉ាស្សាយីហោ 9999 ផ្ទះលេខ៣៧៥ ផ្លូវ២០០៤ ស្ថិតភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា បុរសដែលប៉ងដុតសម្លាប់ស្រីដែលខ្លួនស្រលាញ់នេះឈ្មោះ អៀម រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបររត់កង់បី មានស្រុកកំណើតភូមិត្នោតស្វាយ ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទ ដុតសម្លាប់អ្នកដទៃឲ្យស្លាប់ជាមួយខ្លួន តែមិនបានសម្រេច ។ ចំណែកនារីរងគ្រោះអាយុ២៥ឆ្នាំ ជានារីម៉ាស្សានៅផ្ទះម៉ាស្សាយីហោ 9999 ។
មន្ត្រីអាវុធហត្ថបន្តថា ជនសង្ស័យបានស្រឡាញ់នារីរងគ្រោះរយៈពេលជាងពីរខែកមកហើយ ហើយជនសង្ស័យតែងតែបបួលនាងឲ្យឈប់ធ្វើជានារីម៉ាស្សា មករស់នៅជាមួយខ្លួន ប៉ុន្តែនារីរងគ្រោះមិនព្រម ដោយសារមិនស្គាល់អំពីសាវតារជនសង្ស័យច្បាស់លាស់ ។ លុះនៅយប់កើតហេតុ ស្រាប់តែជនសង្ស័យបានមករកនារីរងគ្រោះដល់កន្លែងម៉ាស្សា ដោយមានកាន់ថង់មួយដាក់ដបសាំងប្រហែល៣លីត្រ និងកាន់ដែកកេះ១ ដើម្បីដុតសម្លាប់នារីរងគ្រោះដែលខ្លួនស្រលាញ់ និងដុតសម្លាប់ខ្លួនឯង ប៉ុន្តែនារីរងគ្រោះឃើញទាន់ក៏រត់ចូលទៅក្នុងផ្ទះ ហើយជនសង្ស័យបានដេញតាម និងចាក់សាំងដុតក្នុងផ្ទះតែម្តង ។
មន្ត្រីអាវុធហត្ថបញ្ជាក់ថា ខណៈពេលដេញចូលទៅដុតដល់ក្នុងផ្ទះនោះ ម្ចាស់ផ្ទះ និងអ្នកនៅជាមួយឃើញក៏នាំគ្នាជួយពន្លត់ទាន់មិនបណ្ដាលឲ្យឆេះស្លាប់ឡើយ ដោយគ្រាន់តែបណ្ដាលឲ្យរងរបួស២នាក់ ក្នុងនោះម្នាក់ជាម្ចាស់ហាងម៉ាស្សាយីហោ 9999 ។
ក្រោយពេលបង្កហេតុរួច ជនសង្ស័យត្រូវបានកម្លាំងល្បាតរបស់អាវុធហត្ថខណ្ឌពោធិ៍សែនជ័យទៅទាន់ក៏ធ្វើការឃាត់ខ្លួនបានភ្លាមៗ ហើយបញ្ជូនមកទីបញ្ជាការអាវុធហត្ថរាជធានីបន្តនីតិវិធី ៕
ចែករំលែកព័តមាននេះ