ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជប៉ុន​បញ្ចោ​ត​នារី​ច្រើន​នាក់​លិទ្ធ​និង​ថើប​ជើង

7 ឆ្នាំ មុន

«International Business Times» របស់​អង់គ្លេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​Akira Nishiyama អាយុ​៥៦​ឆ្នាំ ជនជាតិ​ជប៉ុន​ត្រូវ​ចាប់ខ្លួន​ពី​បទ​ឆបោក​នារី​អាយុ​ជាង​២០​ឆ្នាំ ជា​ច្រើន​នាក់​ដើម្បី​បបោសអង្អែល

«International Business Times» របស់​អង់គ្លេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​Akira Nishiyama អាយុ​៥៦​ឆ្នាំ ជនជាតិ​ជប៉ុន​ត្រូវ​ចាប់ខ្លួន​ពី​បទ​ឆបោក​នារី​អាយុ​ជាង​២០​ឆ្នាំ ជា​ច្រើន​នាក់​ដើម្បី​បបោសអង្អែល និង​លិទ្ធ​ជើង​របស់​នាង ។ រឿង​នោះ​កើតឡើង​កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៦ ។

ស្ដ្រី​ម្នាក់​សុំ​មិន​បង្ហាញ​ឈ្មោះ​ឱ្យ​ដឹង​ថា ពេល​នាង​ដើរ​កាត់​ទីលាន​ចត​រថយន្ដ​នៅ​លើ​ដងផ្លូវ «​ហ្វូ​៊​សុ​ី​ម៉ា​» ក្រុង​តូ​ក្យូ នា​ពេល​យប់​ត្រូវ​លោក​Nishiyama ប្រើ​ល្បិចបញ្ឆោត​ឱ្យ​ជួយ​ពិនិត្យ​មើល​ហ្វ្រាំងរថយន្ដ​របស់​គេ ។ នាង​ក៏​ឡើង​អង្គុយ​កន្លែង​បើកបរ រួច​សាកល្បង​ជាន់​ហ្វ្រាំង ។ ស្រប​ពេល​នោះ​លោក​Nishiyama ងាក​មក​ចាប់ជើង​ស្ដាំ​ង​របស់​នាង ដោះ​ស្រែ​កជើង​ចេញ​រួច​លិទ្ធ​ជើង​របស់​នាង ។ ដោយសារ​តែ​ភ័យ​ខ្លាច នាង​មិន​ហ៊ាន​តបត ម្យ៉ាងទៀត​ជើង​ត្រូវ​គេ​ចាប់​ជាប់ នាង​ក៏​យក​ទូរស័ព្ទ​ថត​វី​ដេ​អូ​ឃ្លី​ប រង់ចាំ​រយៈពេល​៣០​នាទី ទើប​ជនល្មើស​ឈប់​លិទ្ធ ហើយ​និយាយ​ថា «​អរគុណ​» ។

នារី​នោះ​ចាំ​ស្លាក​លេខ​រថយន្ដ ហើយ​ក្រោយមក​ក៏​ប្ដឹង​ប៉ូលិស​ឱ្យ​ចាប់ខ្លួន Nishiyama ។ ប៉ូលិស​សន្និដ្ឋាន​ថា Nishiyama អាច​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ដែល​កើតឡើង​នៅ​បរិវេណ​​ក្បែរ​គ្នា និង​មាន​លក្ខណៈ​ស្រ​ដៀង​គ្នា តាំងពី​ឆ្នាំ​២០១២​មក ដោយសារ​មាន​នារី​រង​គ្រោះ​ចំនួន​៥​នាក់​ប្ដឹង​ថា​ត្រូវ​ចោរ​រោគ​ចិត្ដ​បញ្ឆោត​យក​ទៅ​លិទ្ធ​ជើង​នៅ​កណ្ដាល​យប់។ ទោះជា​យ៉ាងណា​ក្ដី​ប្រភព​ព័ត៌មាន​មិន​បាន​បង្ហើប​ឱ្យ​ដឹង​ពី​អារ​ការ​ផ្លូវចិត្ដ​របស់​លោក​Nishiyama ទេ ៕