ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ ! ឲ្យ​ស្លៀក​រ៉ូ​បម​ក​ដើម្បី​រួម​ភេទ បែរជា​ស្លៀកខោ​មក វាយ​រហូត​សន្លប់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ខណៈ​កំពុង​អង្គុយ​ផឹកស៊ី​បន្ទាប់​ពី​បុរស​រូប​នោះ​បាន​ទូរស័ព្ទ​ហៅ​ស្រី​ស្នេហ៍​របស់​ខ្លួន​មក​រួម​ភេទ​ដោយ​ឲ្យ​ស្លៀក​រ៉ូ​បម​ក តែ …

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ខណៈ​កំពុង​អង្គុយ​ផឹកស៊ី​បន្ទាប់​ពី​បុរស​រូប​នោះ​បាន​ទូរស័ព្ទ​ហៅ​ស្រី​ស្នេហ៍​របស់​ខ្លួន​មក​រួម​ភេទ​ដោយ​ឲ្យ​ស្លៀក​រ៉ូ​បម​ក តែ​ស្រី​ស្នេហ៍​បែរជា​ស្លៀកខោ​មក​វិញ​ធ្វើ​ឲ្យ​បុរស​រូប​នេះ​ខឹង ហើយ​វាយ​គូស្នេហ៍​ប៉ោង​មុខ​ប៉ោង​ម៉ាត់​រហូត​សន្លប់​ស្តូកស្តឹង ។

ប្រភព​ពី​សមត្ថកិច្ច​ខណ្ឌ​ច្បារ​អំពៅ​បាន​ឲ្យ​ដឹង​ថា បុរស​ឈ្មោះ ស៊ិ​ន ម៉ុ​ន អាយុ​៥៨​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់ ក្នុងភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៦ ចំណែក​ស្ត្រី​ជា​គូស្នេហ៍​មាន​អាយុ​៤៨​ឆ្នាំ ជា​អ្នកស៊ីឈ្នួល​លាងចាន​ឲ្យ​គេ ។ ទាំង​២​នាក់​បាន​មាន​ទំនាក់​ទំនងជា​សង្សារ​នឹង​គ្នា​រយៈពេល​២​ឆ្នាំ​មក​ហើយ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា កាលពី​រសៀល​ថ្ងៃ​ទី​១២ វិច្ឆិកា បុរស​ឈ្មោះ ស៊ិ​ន ម៉ុ​ន បាន​ទូរស័ព្ទ​ហៅ​ស្រី​ស្នេហ៍​មក​ជួប​ក្នុង​ការដ្ឋាន​ដែល​ខ្លួន​ធ្វើការ​ដោយ​សន្យា​ថា​ឲ្យ​លុយ​៥០​ដុល្លារ ហើយ​ប្រាប់​ថា​ស្លៀក​រ៉ូ​បម​ក ប៉ុន្តែ​ស្រី​ស្នេហ៍​បែរជា​ស្លៀកខោ​មក​វិញ ធ្វើ​បុរស​រូប​នោះ​ខឹង ហើយ​ប្រាប់​ថា​ឲ្យ​តែ​២៥​ដុល្លារ​វិញ ។ ពេល​នោះ​ស្ត្រី​ជា​គូស្នេហ៍​ប្រាប់​ថា មិន​យក​ទេ តែ​ប្រុស​ស្នេហ៍​ថា បើ​មិន​យក​ក៏​រួមរ័ក​ដែរ ។

សមត្ថកិច្ច​បន្ត​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​និយាយ​មិន​ត្រូវ​គ្នា​ក៏​កើតជា​ទំនាស់​ពាក្យ​សំដី​គ្នា រហូត​ដល់​ប្រុស​ស្នេហ៍​ខឹង​វាយ​ស្រី​ស្នេហ៍​ឡើង​ប៉ោង​មុខ​ប៉ោង​មាត់​រហូត​សន្លប់​ស្តូកស្តឹង​នៅ​ក្នុង​រោង រួច​យក​លុយ​របស់​ស្រី​ស្នេហ៍​ទៅ​ផឹកស៊ី​ធ្វើ​មិនដឹង ។ ចំណែក​ស្រី​ស្នេហ៍​ដែល​សន្លប់​ស្តូកស្តឹង​នៅ​ក្នុង​រោង​ត្រូវ​បាន​គេ​ឃើញ និង​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខណ្ឌ​ច្បារ​អំពៅ ។

សមត្ថកិច្ច​ខណ្ឌ​ច្បារ​អំពៅ​បញ្ជាក់​ថា ក្រោយ​ពេល​កើតហេតុ ស្ត្រី​ជា​គូស្នេហ៍​បាន​ដាក់​ពាក្យ​ប្តឹង​ប្រុស​ស្នេហ៍​ដោយ​ចោទប្រកាន់​ពី ប្លន់​ទ្រព្យសម្បត្តិ និង​បង្ក​របួស​ស្នាម ទើប​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​រហូត​ចាប់ខ្លួន​បាន​នៅ​យប់​ថ្ងៃ​ដដែល​ខណៈ​បុរស​រូប​នោះ​កំពុង​ផឹកស៊ី ដើម្បី​នាំ​មក​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕