ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានស្រាវជ្រាវពាក់ព័ន្ធនឹងបទល្មើសជាក់ស្ដែងករណី(ក្មេងទំនើង) ផលិត ឬចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត (កាន់កាំបិតគំរាមគូជម្លោះ និងថតបង្ហោះក្នុងបណ្ដាញសង្គម) បានធ្វើការនាំខ្លួនជនសង្ស័យចំនួន០៣នាក់ រួមមាន ៖
១.ឈ្មោះ ភារម្យ រតនា ហៅង៉ោល ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
២.ឈ្មោះ បាន សីហា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ ចុងភៅ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ន ភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (ជាអ្នកកាន់កាំបិតបុ័ងតោ) ។
៣.ឈ្មោះ យ៉ង ចំណាន អាយុ១៥ឆ្នាំ មុខរបរ គ្មាន មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (ជាម្ចាស់កាំបិតបុ័ងតោ) បានថតវីដេអូបង្ហោះលើបណ្ដាញសង្គម នៅចំណុចផ្ទះរបស់ឈ្មោះ បាន សីហា នៅភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
ជនសង្ស័យទាំង០៣នាក់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនមកសួរនាំនៅស្នាក់ការនគរបាលអចិន្ត្រៃយ៍២ ដោយឡែកបក្ខពួកម្នាក់ទៀត ឈ្មោះ ជា សុភ័ក្រ ហៅ ចយ ភេទប្រុស អាយុ១៥ឆ្នាំ (គេចខ្លួន) ៕
ចែករំលែកព័តមាននេះ