រាជធានីភ្នំពេញ ៖ ភ្នំពេញគឺជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ និងការទូត ដែលមានការអភិវឌ្ឍលើគ្រប់វិស័យ ។
រាជធានីភ្នំពេញ មានផ្ទៃដីសរុប ៦៩៥,៤៦គីឡូមម៉ែត្រ មាន១៤ខណ្ឌ, ១០៥សង្កាត់ និង៩៥៣ភូមិ មានប្រជាពលរដ្ឋរស់នៅសរុប ១.៨៤១.៦៦៦ ស្រី ៩៥៤.៤៧២ ស្ថិតនៅភាគខាងត្បូង នៃប្រទេសកម្ពុជា ត្រង់ទន្លេចតុមុខ ជាចំណុចប្រសព្វរវាង ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេសាប និង ទន្លេបាសាក់ ដែលមានព្រំប្រទល់ខាងលិចទល់នឹងស្រុកអង្គស្នួល ខាងកើតទល់នឹងក្រុងអរិយក្សត្រ ស្រុកគៀនស្វាយ ខាងជើងទល់នឹងស្រុកមុខកំពូល ស្រុកពញាឮ ខាងត្បូងទល់នឹងស្រុកកណ្តាលស្ទឹង ក្រុងតាខ្មៅ ខេត្តកណ្តាល។
យោងតាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំ២០២៤កន្លងមកនេះ ប្រជាពលរដ្ឋរាជធានីភ្នំពេញបាន និងកំពុងចិញ្ចឹមសត្វសរុបចំនួន៣៣៣.៧៣៨ក្បាល (ថយចុះ១៣២.១៣៧ក្បាល ) ក្នុងនោះ សត្វគោ៤.១៧៨ ក្បាល, ក្របី១៣០ក្បាល, ជ្រូក២.០១៨ក្បាល, សេះ៥ក្បាល, ពពែ៦៥ក្បាល, ចៀម ២៨០ក្បាល, ទន្សាយ៩០០ក្បាល, ឆ្កែ៨១.៩៣៦ក្បាល, ឆ្មា១៩.៥១១ក្បាល, មាន់១៧៥.៨០៤ក្បាល, ទា ៤៨.៧១៨ក្បាល និងក្ងាន១៩៣ក្បាល។ ចំពោះស្ថានភាពសត្វឈឺ ព្យាបាលសត្វសរុប ៥៣៩ក្បាលក្នុងនោះ (គោ២១ ក្បាល,ជ្រូក៨ក្បាល, ឆ្កែ២៤៧ក្បាល, ឆ្នា២០៨ក្បាល, មាន់៥៥ក្បាល កើន១១៣ក្បាល) និងសត្វស្លាប់ សរុប៩ក្បាល (ឆ្កែ១ក្បាល មាន់៨ក្បាល កើន១ក្បាល)។
យោងតាមរបាយការណ៍ដដែលបានឱ្យដឹងទៀតថា វិធានការការពារជំងឺឆ្លងសត្វ ដោយមានការចុះត្រួតពិនិត្យ ទប់ស្កាត់បទល្មើស និងការចុះធ្វើវិធាន បសុព្យាបាលពីក្រុមមន្ត្រីបសុពេទ្យ ជំងឺឆ្លងសត្វមិនមានកើតឡើងនៅក្នុងរាជធានីភ្នំពេញទេ។ ការចុះ ពិនិត្យ សុខភាពសត្វ និងផលិតផលសត្វ ការចាក់វ៉ាក់សាំងការពារជំងឺឆ្លងសត្វ និងការធ្វើជីវសុវត្ថិភាពបាញ់ ថ្នាំសម្លាប់មេរោគត្រូវបានអនុវត្តជាក់ស្តែងនៅតាមកសិដ្ឋាន សត្តឃាតដ្ឋាន ទីតាំងចិញ្ចឹមសត្វជាលក្ខណៈ គ្រួសារ នៅតាមទីផ្សារ ទីសាធារណៈ និងកន្លែងកែច្នៃផលិតផលសត្វ ដោយទទួលបានលទ្ធផលដូចតទៅ៖ ការចាក់វ៉ាក់សាំងសត្វគោ ឆ្កែ ឆ្មា មាន់ សរុបចំនួន ៦៥៣ក្បាល (កើន ១២២ក្បាល) នៅក្នុងនោះ ចាក់វ៉ាក់ សាំងសត្វគោសរុប១៣៩ក្បាល (ដុំពក១៣៩ក្បាល), ចាក់វ៉ាក់សាំងសត្វឆ្កែ ឆ្មាសរុប ៣៥៩ក្បាល (ឆ្កែ ២៨០ក្បាល, ឆ្មា៧៩ក្បាល) និងចាក់វ៉ាក់សាំងសត្វមាន់ សរុប១៥៥ក្បាល (ញូកាស១៥៥ក្បាល)។ ធ្វើជីវzindows សុវត្ថិភាពបាញ់ថ្នាំសម្លាប់មេរោគសរុប ចំនួន១៨០លើក (កើន៥៣លើក)។
ចែករំលែកព័តមាននេះ