រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងពាក់ព័ន្ធករណីបាញ់ប្រហារគ្នានៅក្នុងមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ខណ្ឌទួលគោក មកដល់ម៉ោង១១ព្រឹកថ្ងៃទី១០ វិច្ឆិកា នេះ ស្ត្រីដែលត្រូវគេបញ្ជូនទៅសង្គ្រោះនោះ បានស្លាប់ហើយនៅឯមន្ទីរព្រះសុកុមៈ មានឈ្មោះសេង ម៉ាលីណា អាយុ៣៧ឆ្នាំ មានតួនាទីជាលេខាក្នុងមជ្ឈមណ្ឌលខាងលើ ។ ប៉ុន្តែមិនដឹងថា តើគាត់មានទំនាក់ទំនងអ្វី ជាមួយពួកគេទាំង២នាក់ (ជនដៃដល់ និងលោកឧត្តមសេនីយ៍ដែលស្លាប់) នេះនៅឡើយទេ ។
ដោយឡែក ជនដៃដល់មានឈ្មោះសែន រដ្ឋា អាយុ២៨ឆ្នាំ កំពុងស្ថិតនៅកន្លែងកើតហេតុនៅឡើយ បានរងរបួសធ្ងន់បន្ទាប់ពីព្យាយាមបាញ់សម្លាប់ខ្លួនឯង ដោយសង្ឃឹមរស់តិច ។ ចំណែកជនរងគ្រោះដែលស្លាប់ គឺជាឧត្តមសេនីយ៍ទោឈ្មោះ អ៊ុំ សុធា និងជាប្រធាននាយកដ្ឋានធនធានមនុស្សនៃមជ្ឈមណ្ឌលខាងលើ ។
ចំពោះមូលហេតុរវាងលោកឧត្តមសេនីយ៍ដែលស្លាប់នោះ គឺកន្លងមក ត្រូវជនដៃដល់ធ្លាប់ប្រាប់ថា «ឈប់ទាក់ទងសង្សារបស់ខ្លួន
ទៀត»។ លុះនៅថ្ងៃកើតហេតុនេះ មិនដឹងរឿងអ្វី ក៏ត្រូវជនដៃដល់បាញ់ប្រហារតែម្តង ។
ទោះបីជាយ៉ាងណា នារីសង្សារដែលជនដៃដល់ហាមឧត្តមសេនីយ៍ឱ្យឈប់ទាក់ទងនោះ ជាអ្នកក្រៅ ឬក៏អ្នកនៅក្នុងមជ្ឈមណ្ឌលនេះទេ ។
ចែករំលែកព័តមាននេះ