ឥណ្ឌា ៖ ប្រភពព័ត៌មាន AP ឱ្យដឹងថា តួកុន២នាក់ដែលមិនចេះហែលទឹក បានលង់ទឹកក្រោយពេលថតឈុតលោតចុះពីឧទ្ធម្ភាគចក្រ ចុះទៅក្នុងបឹងមួយស្ថិតនៅប៉ែកខាងត្បូងប្រទេសឥណ្ឌា ។ នេះបើតាមរបាយការណ៍ប៉ូលិសដែលបានរាយការណ៍ កាលពីថ្ងៃអង្គារ ។
ក្រុមការងារថតកុនបាននាំគ្នាជិះលើឧទ្ធម្ភាគចក្រ ដើម្បីថតឈុតមួយ មានតួអង្គពីរនាក់ ដែលដើរតួដោយលោក Raghav Uday និងលោក Anil Verma ត្រូវលោតចុះមកធ្លាក់ក្នុងទឹក ។
បើតាមលោកអធិការ Chandra Gupta បានឱ្យដឹងថា តួសម្តែងទាំងពីរនាក់ (ជនរងគ្រោះ) នោះ មិនចេះហែលទឹកទេ ហើយក៏មិនបានពាក់អាវពោងទៀត ។ ហើយក៏ចៃដន្យអាក្រក់ទៀត ដែលកាណូតសម្រាប់ជួយសង្គ្រោះ ខូចចំពេលហ្នឹងដែរ ។
នៅក្នុងវីឌីអូ ដែលគេថតបានពីចម្ងាយ ឃើញមានតួកុនទាំងពីរនាក់ខាងលើលោតចុះពីឧទ្ធម្ភាគចក្រ ហើយពេលនោះ ក៏មានតួកុនល្បីម្នាក់ទៀត លោក Duniya Vijay បានលោតចុះមកដែរ តែគាត់ចេះហែលទឹក ហើយក៏រស់រានមានជីវិតទៅ ក្រោយពេលអ្នកនេសាទត្រីបានជួយគាត់ទាន់ពេល។
ប៉ូលិសបានប្តឹងទៅអ្នកដឹកនាំរឿង និងអ្នកផលិតដោយការធ្វេសប្រហែសព្រហ្មទណ្ឌ ៕
ចែករំលែកព័តមាននេះ