ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​យន្តសិច! អភិវឌ្ឍកាន់តែដូចមនុស្សពិតៗ

7 ឆ្នាំ មុន

អា​មេ​រិ​ក ​៖ ការ​រួម​ភេទ​ជាមួយ​មនុស្ស​យន្ត​ គឺជា​អ្វី​ដែល​យើង​នឹកឃើញ​ដល់​ហើយ​ឈឺចាប់ ព្រោះថា​ វា​រឹង​ដូច​ដែក​គ្មាន​អ្វី​ស្រណុក​ដូច​មនុស្ស​ ។ តែ​អ្វី​ដែល​អ្នក​គិត​ប្រហែលជា​អាច​នឹងខុស​ ដោយសារ​តែ​នៅ​ឆ្នាំ​ក្រោយ​​នេះ មនុស្ស​យន្ត​សិច​នឹង​អាច​ចេះ​​និយាយ ហើយ​មាន​ប្រដាប់​ភេទ​ដូច​មនុស្ស​មែនទែន​ទៀត​ ។

វា​នឹង​ត្រូវ​ដាក់​លក់​នៅ​ឆ្នាំ​ក្រោយ​ ក្នុង​តម្លៃ​មិនធម្មតា១,៥០០០​ដុល្លា​រសហរដ្ឋអាមេរិកឯណោះ ​។ ឥឡូវ​​នេះ មនុស្ស​យន្ត​សិច​ទាំង​នោះ ​អាច​និយាយ​ជាមួយ​ដៃគូ​ជា​មនុស្ស​ ដោយ​ប្រើប្រាស់​សម្តី​ផ្អែមល្ហែម​លេប​​ខា​យ ព្រមទាំង​​​ប្រដាប់​ភេទ​ក្តៅ​ឧ​ណ្ឌ​ៗ​ ដូច​​របស់​​មនុស្ស​​ ។

ជាមួយនឹង​ស្បែក​សំយោគ ដែល​ភ្ជាប់​ជាមួយ​សេន​ស័​រ​ អេ​ឡិច​ត្រូ​និក អាច​ឱ្យ​ដៃគូ​គ្មាន​ជីវិត​មួយ​រូប​នោះ​ មាន​សកម្មភាព​ដូច​ទៅ​នឹង​ពេល​ឡើងឋានសួគ៌​មែនទែន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​ដាក់​បញ្ចូល​នូវ​ប្រព័ន្ធ​កុំព្យូទ័រ​ចូល​ក្នុង​មនុស្ស​យន្ត​ទាំង​នោះ ដើម្បី​ឱ្យមនុស្ស​យន្ត​នារី​នោះ​ អាច​ធ្វើការ​សន្ទនា​ជាមួយ​ដៃគូ​បាន​នៅ​ពេល​រួម​ភេទ ។

មនុស្ស​យន្ត​សិច​ខាងលើ កំពុង​តែ​ស្ថិត​នៅ​ក្រោម​ការ​អភិវឌ្ឍ​បន្ថែម​ក្នុង​រោងចក្រ Abyss Creations រដ្ឋ​កាលី​ហ្វ័រនី​ញ៉ា ហើយ​តម្លៃ​ដាក់​លក់រាយ​នៅ​ឆ្នាំ​ក្រោយ​ប្រហែល​១,៥០០០​ដុល្លា​សហរដ្ឋអាមេរិក ។