ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​យន្ដ​ស្រី​អច្ឆរិយ​របស់​ចិន​ចេះ​និយាយ​និង​គណនា​លេខ

7 ឆ្នាំ មុន

កាលពី​ពេល ថ្មី​ៗ​កន្លង​មក ពិធី​តាំងពិព័រណ៍ «​មនុស្ស​យន្ដ​ពិភពលោក​» បាន​រៀបចំ​នៅ​ក្រុង​ប៉េ​កាំ​ង មាន​មនុស្ស​យន្ដ​ប្រើ​បច្ចេកវិទ្យា​ទំនើប​ពី​បណ្ដា​ប្រទេស​នានា​ដាក់​តាំង​បង្ហាញ​ៗ​ក្នុង​នោះ​មាន​«Jia Jai» ជា​

កាលពី​ពេល ថ្មី​ៗ​កន្លង​មក ពិធី​តាំងពិព័រណ៍ «​មនុស្ស​យន្ដ​ពិភពលោក​» បាន​រៀបចំ​នៅ​ក្រុង​ប៉េ​កាំ​ង មាន​មនុស្ស​យន្ដ​ប្រើ​បច្ចេកវិទ្យា​ទំនើប​ពី​បណ្ដា​ប្រទេស​នានា​ដាក់​តាំង​បង្ហាញ​ៗ​ក្នុង​នោះ​មាន​«Jia Jai» ជា​មនុស្ស​យន្ដ​ស្រី​អច្ឆរិយ​របស់​ចិន​ផង​ដែរ ។

«Jia Jai» ជា​សមិទ្ធផល​របស់​និស្សិត​មហាវិទ្យាល័យ​វិទ្យាសាស្ដ្រ និង​បច្ចេកវិទ្យា​នៅ​ក្រុង​ហ៊ឺ​ប៉ើ​យ ខេត្ដ​អាន​ហ៊ុយ ។ ក្រៅពី​រូបរាង​ដូច​នារី​ដ៏​ស្រស់​ស្អាត​ស្ទើរ​មើល​មិនដឹង​នោះ ក៏​មាន​ភាព​អច្ឆរិយ​ផ្នែក​សតិបញ្ញា​ទៀត​ផង ។ នៅ​ក្នុង​ពិព័រណ៍​Jia Jai បាន​បង្ហាញ​សមត្ថភាព នៃ​ការ​និយាយ​ស្ដី​ជាមួយ​មនុស្ស​អាច​គណនា​លេខ និង​បញ្ជាក់​ពី​អាកាសធាតុ​បាន​ទៀត​ផង ។

សារព័ត៌មាន​បរទេស​បញ្ជាក់​ថា មនុស្ស​យន្ដ​អច្ឆរិយ​នោះ​អាច​បង្ហាញ​ស្នាមញញឹម សើច និង​និយាយ រួម​ទាំង​សម្ព័ន្ធមេត្រីភាព​ជាមួយ​មនុស្ស ដូច​ជា​នៅ​ពេល​មនុស្ស​ចូល​ទៅ​ឈរ​ក្បែរ​ថតរូប​ជា​គូ វា​និយាយ​ថា «​ថត​នៅ​ខាង​ជ្រុង​នោះ​នឹង​ធ្វើ​ឱ្យ​មុខ​របស់ខ្ញុំ​ស្អាត​ជាង​មុន​» ។ ត្រង់​ចំណុច​នេះ​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​សើច និង​ភ្ញាក់ផ្អើល​ដែល​មានការ​អភិវឌ្ឍ​មនុស្ស​យន្ដ បង្ហាញ​កាយវិការ​ដូច​មនុស្ស​ពិត ៕