ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​សង្កេតការណ៍​មនុស្ស​ពិភព​ផ្កាយ​ចោទ NASA ថត​បាន​ក្រុង​បុរាណ​នៅ​លើ​ភព​អង្គារ​តែ​លាក់បាំង

7 ឆ្នាំ មុន

«Daily Star» ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា អ្នក​ស្រាវជ្រាវ​រក​មនុស្ស​ពិភព​ផ្កាយ​បាន​ប្រទះ​ឃើញ​ក្រុង​បុរាណ​នៅ​ភព​ព្រះ​អង្គារ តាម​រយៈ​រូបថត​របស់​អង្គការ​អវកាស​NASA​។ ក្រុម​អ្នក​ស្រាវជ្រាវ​នោះ​ចោទប្រកាន់​ថា

«Daily Star» ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា អ្នក​ស្រាវជ្រាវ​រក​មនុស្ស​ពិភព​ផ្កាយ​បាន​ប្រទះ​ឃើញ​ក្រុង​បុរាណ​នៅ​ភព​ព្រះ​អង្គារ  តាម​រយៈ​រូបថត​របស់​អង្គការ​អវកាស​NASA​។ ក្រុម​អ្នក​ស្រាវជ្រាវ​នោះ​ចោទប្រកាន់​ថា

អង្គការ​គ្រប់គ្រង​ការ​ហោះហើរ និង​អវកាស​សហរដ្ឋអាមេរិក ព្យាយាម​បិទ​បាំង​រឿង​មាន​មនុស្ស​នៅ​ពិភព​ផ្កាយ ។ ទោះជា​យ៉ាងណា​ក្ដី អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា រូបភាព​ចម្លែក​នៅ​ភព​ព្រះ​អង្គារ​នោះ គ្រាន់តែ​ជា​ក្តី​ស្រមៃ​ប៉ុណ្ណោះ ។

រូប​អាថ៌​កំបាំង​នៅ​ភព​ផ្កាយ ថត​ដោយ​យាន​«Kuriosity» ស្រ​ដៀង​នឹង​គ្រោង​កំផែង​ក្រុង​បុរាណ​នៅ​ជ្រលង​ភ្នំ​ជំរុញ​ឱ្យ​មាន​អំណះអំណាង​ជា​ថ្មី​ថា គ្រាមួយ​អាច​មាន​មនុស្ស​ពិភព​ផ្កាយ​រស់នៅ​។ បណ្តា​អ្នក​ស្រាវជ្រាវ​រក​មនុស្ស ពិភព​ផ្កាយ​បាន​រៀបរាប់​ក្នុង​សេចក្ដីថ្លែងការណ៍​ថា « ក្នុង​រយៈពេល​២​ឆ្នាំ​នេះ មាន​រូបភាព​បង្ហាញ​ឱ្យ​ឃើញ​សំណង់​នៅ​ពិភព​ព្រះ​អង្គារ​កើនឡើង​ដល់​៤​ដង​។ ការណ៍​ពិត​ស្ទើរតែ​គ្រប់​រូបភាព​ដែល​យាន «Rovers» របស់ NASA បញ្ជូន​គឺ​ឃើញ​វត្ថុ​យ៉ាងតិច​មួយ​ដូច​ជា​និមិត្តរូប​នៃ​ចម្លាក់​» ។

លោក​ស្កុ​ត​ស៊ី វ៉ូ​រីង អ្នក​ស្រាវជ្រាវ​រក​មនុស្ស​ភព​ផ្កាយ​តាម​ប្រព័ន្ធ​វេ​សាយ «utosightingsdaily»​បាន​អះអាង​លើ​រូបថត​របស់​យាន​«Kuriosity » បង្ហា​យ​ជា​រូប​សំណង់​មាន​កញ្ចក់ ។ ដូច្នេះ NASA ព្យាយាម​បិទ​បាំង​ការ​រក​ឃើញ​សំណង់​នោះ ។

NASA បាន​បដិសេធ​ការ​ចោទប្រកាន់​ដែល​ថា ពួក​គេ​ព្យាយាម​បិទ​បាំង​ការ​រក​ឃើញ​មនុស្ស​ពិភព​ផ្កាយ ខណៈ​ពេល​បណ្ដា​អ្នក​វិទ្យាសាស្ត្រ​បញ្ជាក់​ដែរ​ថា កាល​មើលឃើញ​វត្ថុ​ចម្លែក​នៅ​លើក​ពិភព​ព្រះ​អង្គារ​អាច​ជា​រឿង​ស្រពេចស្រពិល ។ បណ្តា​អ្នក​វិទ្យាសាស្ត្រ​សន្និដ្ឋាន​ថា រូបភាព​នោះ​អាច​ជា​រូបភាព​នៃ​ជួរ​ថ្មភ្នំ​នៅ​លើ​ភព​ព្រះ​អង្គារ ៕