ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាប់​ថា​កុំទៅ​នៅ​តែ​ទៅ ទីបំផុត​ទឹកភ្នែក​ជូត​ក្បាលជង្គង់

8 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ នារី​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ​បន្ទាប់​ពី​ប្រទះ​ឃើញ​នៅ​មុខ​ធនាគារឯកជន​មួយ …

ខេត្តកំពង់ចាម ៖ នារី​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ​បន្ទាប់​ពី​ប្រទះ​ឃើញ​នៅ​មុខ​ធនាគារឯកជន​មួយ​ក្នុងភូមិ​បឹង​ស្នាយ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម កាលពី​វេលា​ម៉ោងជាង​៤​ទៀប​ភ្លឺ ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៦ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ «​ក​.​ស​.​ម​» ជា​អ្នក​រត់​តុ​នៅ​ក្នុង​ហាង​លក់​គ្រឿងក្លែម​មួយ​កន្លែង​នៅ​ក្បែរ​ប៉ម​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ។

ស្ត្រី​ម្ចាស់​ហាង​លក់​គ្រឿងក្លែម​ខាងលើ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត​ថា នៅ​យប់​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៦ មាន​ភ្ញៀវ​៦​នាក់​បាន​ជិះ​ម៉ូតូ​៣​គ្រឿង​មក​ចូល​ផឹកស៊ី​នៅ​កន្លែង​របស់​គាត់  លុះ​នៅ​វេលា​ម៉ោង​១០​យប់​ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ចេញ​ត្រឡប់​ទៅ​វិញ ។ ពេល​ដែល​ចេញ​ទៅ​បាន​ហៅ​នារី​រង​គ្រោះ​ទៅ​ជាមួយ ហើយ​គាត់​ក៏​បាន​ឃាត់​ថា កុំទៅ​អី តែ​នាង​នៅ​តែ​ទៅ​ទៀត លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​៧​តុលា ស្រាប់តែ​លោកនាយ​ប៉ុស្តិ៍​ទន្លេ​បិទ​ប្រាប់​ឲ្យ​មក​មើល​អ្នកបម្រើ​ស្រី​ដែល​ទៅ​ជាមួយ​ភ្ញៀវ​យប់មិញ​ត្រូវ​គេ​ចាប់រំលោភ​កំពុង​តែ​ដេក​សម្រាក​នៅ​ពេទ្យ​ខេត្តកំពង់ចាម ។

នារី​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នាង​មានស្រុក​កំណើត​នៅ​ឃុំ​កោង​កាង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ មាន​បងប្អូន​២​នាក់ នាង​ជា​កូនពៅ ។ នៅ​ពេល​ដែល​ម្តាយ​ស្លាប់​ទៅ ឪពុក​បាន​យកប្រពន្ធ​ថ្មី​ទៀត ទើប​នាង​ពិបាក​ពេក​បាន​ចេញពីផ្ទះ​មក​ស៊ី​ឈ្មួ​ល​នៅ​ហាង​ក្បែរ​ប៉ម​ទន្លេ​បិទ​បាន​៣​ខែ ។ នៅ​យប់​ថ្ងៃ​ទី​៦​តុលា​នាង​បាន​ជិះ​ម៉ូតូ​ទៅ​ជាមួយ​ភ្ញៀវ ចូល​ក្លិប​មួយ​កន្លែង​នៅ​ក្រុង​កំពង់ចាម ហើយថា​មាន​មនុស្សប្រុស​​៣​នាក់​បាន​វាយ​ធ្វើបាប និង​ចាប់រំលោភ​នាង​នៅ​ចំណុច​វាលស្មៅ​មួយ​កន្លែង​ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ក្លិប​នោះ​ទេ ។

មន្ត្រី​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម​បាន​ប្រាប់​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​បាន​ចោទ​មនុស្ស​៣​នាក់​នៅ​ភូមិ​តា​ណេ​ង សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ជា​អ្នក​ចាប់រំលោភ ។ លុះ​ពេលធ្វើការ​តាម​ស្រាវជ្រាវ​មិន​មាន ហើយ​ក្រោយមក​ថា កម្មករ​ឡឥដ្ឋ ពេល​ទៅ​តាម​រក​ក៏​មិន​មាន​ទៀត ។ នារី​រង​គ្រោះ​បាន​និយាយ​ភូតភរ​សមត្ថកិច្ច ម្តង​ថា​បែប​នេះ ម្តង​ថា​បែប​នោះ ធ្វើ​ឲ្យ​វង្វេង​ពិបាក​នឹង​ស្រាវជ្រាវ ប្រសិនបើ​រំលោភ​នៅ​លើ​វាលស្មៅ​មែន​នោះ អាវ​ដែល​ពាក់​នឹង​ខ្លួន​នឹង​ត្រូវ​មាន​ស្មា​ម​ប្រឡាក់​ដី តែ​អាវ​ស្អាត មិនឃើញ​មាន​ប្រឡាក់​អ្វី​សោះ ។ តាម​ការ​បញ្ជាក់​របស់​លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ទន្លេ​បិទ​នារី​រង​គ្រោះ​នៅ​ពេល​ណា​ដែល​ស្រវឹង​ថ្នាំ​ញៀន​នឹង​ដេក​នៅ​តាម​ផ្លូវថ្នល់ ។

ទោះជា​បែប​ណា​ក្តី ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​ឲ្យ​គ្រូពេទ្យ​ធ្វើ​កោសល្យវិច័យ​ហើយ ដើម្បី​ឲ្យ​ដឹង​ថា ពិតជា​ត្រូវ​រង​ដោយ​ការ​ចាប់រំលោភ​មែន ឬ​មិនមែន​នោះ ៕